សត្វ​រំពេទន្លេ ដែល​ជិត​ផុត​ពូជបានបង្ហាញ​វត្តមាន​តិច​តួច ​នៅ​ខេត្តស្ទឹងត្រែង

184
ចែករម្លែក
រូបៈ​សត្វ​រំពេ​ទន្លេ​ជា​សត្វ​ដែល​ត្រូវបាន​ចាត់ថ្នាក់​កំពុង​ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម IUCN (​រូបថត​WWF-​កម្ពុជា​)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​សត្វ​រំពេទន្លេ​ជាស​ត្វ​ដែល​ត្រូវបាន​ចាត់ថ្នាក់​កំពុង​ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម IUCN នោះ​ត្រូវ​អ្នកធ្វើ​សកម្មភាព​ខាង​អភិរក្ស​សត្វ​អះអាងថា​មាន​វត្តមាន​មួយចំនួន​តូច​ស្ថិតនៅ​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​ក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង នៃ​ប្រទេស​កម្ពុជា​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៃ​អង្គការ WWF-​កម្ពុជា នៅ​រសៀល​ថ្ងៃទី​៨​ខែមេសា​នេះ​បានសរសេរថា​កាលពី​សប្តាហ៍​មុន​ក្រុមការងារ​ជំរឿន​បក្សី​ទន្លេមេគង្គ​នៃ​អង្គការ WWF-​កម្ពុជា និង​រដ្ឋបាល​ព្រៃឈើ​ក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ (MFF) បាន​ប្រទះឃើញ​សត្វ​រំពេទន្លេ​មួយ​ហ្វូង​ដែលមាន​ចំនួន​ប្រហែលជា ១៩ ក្បាល នៅតាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង​។ ចំនួន​សត្វ​រំពេទន្លេ​ដែល​ត្រូវបាន​ក្រុមការងារ​ប្រទះឃើញ​នេះ នឹងត្រូវ​កត់ត្រា​ទុក​ស​ម្រា​ប់របាយ​ការណ៍​ប្រចាំឆ្នាំ​នៃ​ចំនួន​សត្វ​រំពេ​ទន្លេ​ក្នុង​តំបន់​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា​។

​ប្រភព​ដដែល​បន្ត​ថាស​ត្វ​រំពេ​ទន្លេ​ជាស​ត្វ​ដែល​ត្រូវបាន​ចាត់ថ្នាក់​កំពុង​ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម IUCN រស់នៅ​និង​ពង​កូន​នៅលើ​ខ្សាច់​តាម​ដង​ទន្លេមេគង្គ​ក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​ក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​ទេសចរណ៍ រដ្ឋបាល​ព្រៃឈើ ក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង អង្គការ WWF-​កម្ពុជា អាជ្ញាធរ​មូលដ្ឋាន សហគមន៍​មូលដ្ឋាន និង​ដៃគូ​អភិរក្ស​នានា រួមគ្នា​ធ្វើការ​ងារ​អភិរក្ស​សត្វ​រំពេរ​ទន្លេ និង​ប្រភេទ​បក្សី​កម្រ​ជាច្រើន​ទៀត​ដូចជា​ត្រយង​យក្ស ត្រយង​ចង្កំ​កស ត្រដក់​តូច ត្រដក់​ធំ និង​សត្វ​ត្មាត​នៅតាម​ជម្រក​ធម្មជាតិ​របស់​ពួគវា​។​

​យោងតាម​វចនានុក្រម​ខ្មែរ​បាន​ពន្យល់ថា រំពេ ជា​នាមសព្ទ​។​សត្វ​បក្សី​មួយ​ប្រភេទ នៅ​អាស្រ័យ​តាម​ផ្នូកខ្សាច់​ទន្លេ​, សមុទ្រ​,… មាន​មច្ឆជាតិ​ជា​ភក្សាហារ​ឮ​សត្វ​រំពេ​ហើរ​រេ​តាម​លំហ​សមុទ្រ​៕សរន

សត្វ​រំពេ​ទន្លេ​ជា​សត្វ​ដែល​ត្រូវបាន​ចាត់ថ្នាក់​កំពុង​ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម IUCN (​រូបថត​WWF-​កម្ពុជា​)