សភាវៈ​, សមាធិ​, សមា​ជិ​, ឥឡូវ​, ឥរិយា​, ឥន្ទធនូ​, ឥន្ធនៈ​, ឥណទាន​

246
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​សភាវៈ សៈ​– បា​.; សំ​. ( ន​. ) (​សភាវ​; ស្វ​ភាវ​) ដូច សភាព ដែរ ។ សភាវធម៌ (​សៈភាវៈ​ធ័​រ​) ធម្មជាតិ​ដើម​, គោល​របស់​ធម្មតា ។ សភាវសណ្ឋិត (​សៈភាវៈ​សន់ ឋិត​) ដែល​ឋិត​នៅ​ស៊ប់​តាម កំណើត​ដើម​; អ្នក​ដែល​ឋិត​នៅ​ស៊ប់​ក្នុង​ធម្មតា ។​ល​។

​សមាធិ សៈ​ម៉ា​-​ធិ សំ​. បា​. ( ន​. ) ដំណើរ​តាំងស៊ប់​មាំ​នៃ​ចិត្ត​, ការចុះ​ចិត្ត​ស៊ប់​ឬ​ស្លុង​ចិត្ត​ក្នុង គន្លង​អារម្មណ៍​ដែល​រំពឹង​, ការ​នឹក​រំពឹង​ស្លុង​ចិត្ត​; ដំណើរ​ស្លុង​ចិត្ត​ស៊ប់​ក្នុង​អង្គ​ឈាន : ចម្រើន សមាធិ​, បាន​សមាធិ (​ព​. ពុ​.) ។ សមាធិចិត្ត ចិត្ត​ដែល​ចុះ​ស្លុង​ស៊ប់​ក្នុង​សមាធិ​, ចិត្តជា​សមាធិ ។ សមាធិយោគ ការព្យាយាម​ចម្រើន​សមាធិ​: ធ្វើ​សមាធិយោគ ។

​សមាជិក សៈ​ម៉ា​– សំ​. បា​. ( ន​. ) (​សមាជិក ឬ សា​មា​ជិ​ក​) អ្នក​ដែលមាន​អំណាច​ត្រូវ​ចូល កាន់​ទីប្រជុំ​បាន​; អ្នក​ចូល​រួបរួម​ក្នុង​អង្គការ​នយោបាយ​, ក្នុង​សមាគម​, ក្នុង​គ្រួសារ : សមាជិក នៃ​សភា​ទាំងពីរ​, សមាជិក​រាជរដ្ឋាភិបាល​, សមាជិកសមាគម​, សមាជិកគ្រួសារ ។​ល​។

​ឥឡូវ អិ​–​ឬ អី​– ( និ​. ) សព្ទ​ប្រាប់​សេចក្ដី​ជា​បច្ចុប្បន្នកាល​ថា “​កាល​នេះ​, វេលា​នេះ​” : ទៅ​ឥឡូវ ទៅក្នុង​វេលា​នេះ (​បុ​. សរ​. ឥលូវ ប៉ុន្តែ​លើកលែង​ប្រើ​យូរហើយ​) ។

​ឥរិយា អិ​រ៉ិ​យ៉ា បា​.; សំ​. ( ន​. ) (​ឦ​យ៌ា​) អាការ​កម្រើក​; ការ​កម្រើក​អង្គាវយវៈ មាន​លើកដៃ ជើង​ជាដើម​, ការផ្លាស់​ប្រែ​លំនាំ​មាន​ងាក​បែរ​ជាដើម​; ឫក​, ឫកពា​, កិរិយា​, លំនាំ​ឫកពា : សម្តែង​ឥរិយា​ប្លែក បញ្ចេញឫក​ប្លែក ។ មាន​ឥរិយាសមរម្យ មាន​ឫកពា​សមរម្យ ។

​ឥន្ទធនូ អិន​-​ធៈនូ បា​.; សំ​. ( ន​. ) (​ឥន្ទ​ធនុ​; ឥន្ទ្រ​ធនុ​ស៑​) ធ្នូ​ព្រះឥន្ទ ។ ពន្លឺ​នា​ផ្ទៃមេឃ​មាន សណ្ឋាន​កោង​ស្រដៀង​នឹង​រាង​ដង​ធ្នូ​ដែល​យឹត​ពេញកម្លាំង តែង​កើតមាន​ត្រង់​ទិស​ផ្ទុយគ្នា នឹង​វង់ព្រះអាទិត្យ​កើត​ដោយ​រស្មី​ព្រះអាទិត្យ​ចាំង​ប៉ះ​នឹង​ពពក​ហើយ​ចូលទៅក្នុង​តំណក់ទឹកភ្លៀង ឬ​ស្រទាប់​ភ្លៀង​ព្ធដ៏​អា​កាល បញ្ចេញ​ព័ណ៌ ៧ យ៉ាង​គឺ ព័ណ៌​ស្វាយ​, ខៀវ​លាយ​ស្វាយ​និង ក្រហម​ប្រឿង​, ខៀវ​, បៃតង​, លឿង​, លឿងចាស់​, ក្រហម ប្រាកដ​ដល់​ភ្នែក​អ្នក​មើលឃើញ​។​

​ឥន្ធនៈ អិន​-​ធៈនៈ សំ​. បា​. ( ន​. ឬ គុ​. ) (​ឥន្ធន​) របស់​សម្រាប់​ដុត​; គ្រឿង​ដុត (​មាន​ឧស ជាដើម​); ប្រើ​ជា ឥន្ធនវត្ថុ ឬ –​ភណ្ឌ ក៏បាន (​បារ​. Combustible) ។ ម​. ព​. សមិន្ធន៍ ផង ។

​ឥណទានៈ ការ​ឲ្យ​ខ្ចី : ធ្វើ​ឥណទាន ( ន​. ) បំណុល ។ ឥណទាតា ឬ​–​ទាយក អ្នក​ឲ្យ​ខ្ចី គឺ​អ្នក​ដែល​ឲ្យ​គេ​ខ្ចីប្រាក់ ជាដើម (​បើ​ស្ត្រី​ជា ឥណទាយិកា​) ។ ប្រាក់​ឬអ្វីៗ​ដែល​សម្រាប់​ឲ្យ​ខ្ចី : មាន​ឥណទាន ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា