សមត្ថកិច្ចខេត្តសៀមរាបអនុវត្ត បទបញ្ជារាជ រដ្ឋាភិ បាលក្នុងការបិទការធ្វើដំណើរឆ្លងស្រុកនិងខេត្ត ក្នុងការទប់ស្កាត់ការរាតត្បាតជម្ងឺកូវីដ១៩

100
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ សមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប អនុវត្ត បទបញ្ជារាជ រដ្ឋាភិ បាល ក្នុងការបិទការធ្វើដំណើរឆ្លងស្រុកនិងខេត្ត ក្នុងការទប់ស្កាត់ការរាតត្បាតជម្ងឺកូវីដ១៩។

ការអនុវត្តន៍តាមបទបញ្ជាលេខ ០២ ប.ប របស់រាជរដ្ឋាភិបាល វេលាម៉ោង១២ យប់ ថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ គឺបាន ធ្វើការត្រួតពិនិត្យ ការធ្វើចរាចរណ៍ចេញចូលរបស់ប្រជាពលរដ្ឋ នៅគ្រប់ព្រំប្រទល់រដ្ឋបាលខេត្ត និង ខេត្ត ស្រុក និង ស្រុក។

សម្រាប់ខេត្តសៀមរាប មានច្រកចេញចូលចំនួន៦ផ្លូវ ដើម្បីឆ្លងកាត់ចូលខេត្ត ដែលរួមមានផ្លូវព្រំប្រទល់ខេត្តកំពង់ធំ ,ខេត្តព្រះវិហារ , ខេត្តបន្ទាយមានជ័យ ,ខេត្តឧត្តរមានជ័យ (មានច្រកអូរស្មាច់ និង ច្រកជាំសាង៉ាំ )និងផ្លូវទឹកបឹងទន្លេសាប ។

គណៈបញ្ជាការឯកភាពក្រុងស្រុកទាំ១២ដឹកនាំកម្លាំងចេញតាមគោលដៅ ដើមី្ប ធ្វើការត្រួតពិនិត្យការធ្វើចរាចរណ៍ចេញចូលរបស់ប្រជាពលរដ្ឋ នៅគ្រប់ព្រំប្រទល់រដ្ឋបាលក្រុងនិងស្រុក។

អនុវត្តន៍ បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ មិនឲ្យជម្ងឺនេះ រាលដាលឈានចេញពីដំណាក់កាលនៃការឆ្លងដោយសារការនាំចូលពីប្រភពខាងក្រៅ ទៅដល់ដំណាក់កាលនៃការឆ្លងរាលដាលរវាងប្រជាជនក្នុងសហគមន៍ក្នុងប្រទេស។

ចំពោះមន្ត្រីរាជការតាមមន្ទីរ អង្គភាព ដែលមានលំនៅដ្ឋានខាងក្រៅក្រុងស្រុក ពេលមកកាន់កន្លែងធ្វើការ ទាល់តែមានលិខិត ឬកាតសម្គាល់ខ្លួនជាមន្ត្រីរាជការ តែបើមន្ត្រីមិនទាន់មាននូវលិខិត ឬការបញ្ជាក់ខ្លួន ត្រូវមានលិខិតបញ្ជាក់ពីអង្គភាព ឬស្ថាប័នរបស់ខ្លួន ទើបសមត្ថកិច្ចឲ្យចូល៕/B