សមត្ថកិច្ចចម្រុះបោះចោលអាកុលក្លែងក្លាយដែលជាសារធាតុមេតា ណុលដោយបង្ហូលចូលក្នុងទឹកស្អុយ បឹងតាមោក

119
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ អាល់កុល ក្លែងក្លាយ ដែលជាសារធាតុ មេតាណុលចំនួន ជាង៦ម៉ឺនលីត្រ ត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ របស់ក្រសួងពាណិជ្ជកម្មធ្វើពីកម្ទេចចោល ដោយ ដឹកយកទៅចាក់បង្ហូរចូលក្នុងលូទឹកស្អុយបឹងតាមោកត្រង់ ស្ថាននីយ៍បូមទឹក ទំនប់កប់ស្រូវ ក្នុង ភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ កាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ ២០២០ ដឹកនាំ ដោយលោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជ កម្ម។

នៅក្នុងឱកាស់នោះ មានការចូលរួម ពីអភិបាលរងរាជធានីភ្នំពេញ អាជ្ញាធរ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សមត្ថកិច្ចមន្ទីរ ជំនាញពាក់ព័ន្ធព្រមទាំងមានការចូលរួមសម្រួលពីព្រះរាជ្ញារងផងដែរ ។

តាមលោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ថ្ងៃនេះ អគ្គនាយកដ្ឋាន ក ប ប រួមទាំងសមត្ថកិច្ចអាជ្ញាធរ និងមន្រ្តីជំនាញ បានកម្ទេចអាកុលក្លែង ចំនួន ៦៤ ៨៤៩លីត្រ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបកន្លង ដែលការកម្ទេច សមត្ថកិច្ច ក៍បានយកអាកុលក្លែង ដែលមានសារធាតុ មេតាណុល ចាក់ចូលទៅក្នុងទឹកស្អុយ ដោយក្លាចប៉ះពាល់ដល់បរិស្ថានជាជំហានដំបូង គឺចាក់ចូលប្រមាណ ២០ទៅ៣០តោនសិន។

លោក ក៏បានឲ្យដឹងទៀតថា អាល់កុលក្លែងក្លាយ ប្រភេទ មេតាណុលនេះជាសារធាតុពុល មិនអាចយកមកប្រើប្រាស់ក្នុងការកំចាត់មេរោគទេ វាអាចនឹងបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាពមនុស្ស។ផលប៉ះពាល់មេតាណុល ទៅលើសុខភាពតាមរយះការស្របចូលឬជ្រាបក្នុងល្បែក អាច់ពុលដល់ប្រពន្ធរាង្គកាយខូចដល់ប្រពន្ធខួរក្បាល
ការមើលឃើញចុះខ្សោយ រហូតដល់ងងឹតទាំងស្រុង ។បើសិន ជាមានការដាក់លាយក្នុងស្រាឬភេសជ្ជះផ្សេងៗអាចគ្រោះថ្នាក់ដល់ស្លាប់។

លោក ឌឹម ថេង អគ្គនាយករង បានឲ្យដឹងទៀតថា ដោយមានការគិតគូរ លោករដ្ឋ មន្រ្តីក្រសួងពាណិជ្ជកម្ម ក៍បានណែនាំ ដល់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប)សហការជាមួយស្ថាបនពាកព័ន្ធចុះត្រួតពិនិត្យគុណភាពអាល់កុលដែលកំពុងតែចរាចរនិងចែកចាយនៅតាមឱសថស្ថានមួយចំនួននិងទីតាំងផ្សេងៗ ឈានទៅបង្ក្រាបដកហូតអាលកុលក្លែងក្លាយដែលជាសារធាតុ មេតាណុល។ ក្នុងរយះពេលប្រមាណ១ខែសមត្ថកិច្ចរបស់លោក បង្ក្រាបដកហូតបានអាលកុលក្លែង ក្លាយ ដែលមានសារធាតុ មេតាណុលនេះបានប្រមាណ៦០តោន ហើយ យកមកបោះចោលនៅពេលនេះ៕/B