សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​បន្ត​តាម​ចាប់​ជនសង្ស័យ​សកម្ម​ឆក់​បាន​សរុប​៤​នាក់​

1086
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​សកម្ម​ខាង​ធ្វើ​សកម្មភាព​ឆក់​កាបូប​តាម​ដងផ្លូវ​សាធារណៈ ៣​នាក់​ទៀតហើយ ដែល​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ រួមជាមួយ​កម្លាំង​ប៉ុស្តិ៍​ចោមចៅ​៣ ស្រាវជ្រាវ​តាម​បង្ក្រាប ចាប់ខ្លួនបាន​២​នាក់ និង​ម្នាក់ទៀត ត្រូវជា​មិត្ត​ភ័​ក្រ​ក្រុម​ជនសង្ស័យ ក៏​ត្រូវបាន​សមត្ថកិច្ច​ហៅ​នាំទៅ​សាកសួរ​ដែរ កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨ នៅផ្ទះ​ជួល ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ម្នាក់​ដែល​កម្លាំង​សមត្ថកិច្ច ចាប់ខ្លួនបាន​ក្រោយ​ធ្វើ​សកម្មភាព​ឆក់ នៅមុខ​ព្រលានយន្តហោះ កាលពី​យប់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ មានឈ្មោះ អៃ ពន្លឺ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣​។ ក្រោយពី​ចាប់ខ្លួនបាន និង​សាកសួរ រហូតដល់​រសៀល​ថ្ងៃទី​៩ ខែសីហា នេះ​សមត្ថកិច្ច​ជំនាញ នាំ​ជនសង្ស័យ ឈ្មោះ អៃ ពន្លឺ ទៅ​ចង្អុលបង្ហាញ តាម​ចាប់ខ្លួន​បក្ខពួក បាន​២​នាក់​បន្ថែមទៀត ចំណែក​បុរស​ម្នាក់ទៀត ត្រូវជា​មិត្ត​ភ័​ក្រ ក្រុម​ទាំងនោះ ក៏​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​ខណ្ឌ​ដែរ​។ កម្លាំង​មាន​សមត្ថកិ្ច​ដកហូត​បាន ម៉ូតូ​មួយគ្រឿង ដែល​ជនសង្ស័យ​ជិះ​ដើរ​ធ្វើ​សកម្មភាព​ឆក់ ម៉ាក លេ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DG-5721​។​

​ជនសង្ស័យ​ជន​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ខាងលើ ក្រោយពី​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​៣​នាក់ និង​មិត្ត​ជនសង្ស័យ​១​នាក់​ទៀត សរុប​៤​នាក់ នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ និង​បន្ត​ស្រាវជ្រាវ បន្ថែមទៀត​៕