សមត្ថកិច្ច​ឃាត់​រថយន្ត​ទូរ​ផ្ទុក​ឈើ​ពេញ​មួយគ្រឿង​នៅ​ស្រុក​អន្លង់វែង​

118
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​នៅ​ថ្ងៃទី​២៧​ខែមីនា​ឆ្នា​២០២០​នេះ​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ទូរ​កង់​ដប់​មួយគ្រឿង​ផ្ទុក​ឈើ​ពេញ​ស្ថិតនៅ​ភូមិ​ទួល​ស្វាយ​ឃុំ​ត្រពាំង​តាវ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ការឃាត់​រថយន្ត​នេះ​ដោយ​កម្លាំងចម្រុះ​មានការ​សម្របសម្រួល​ដោយ​លោក ប៉េង ម៉េង​គ័ង ព្រះរាជអាជ្ញារង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ប្រភពពី​មន្ត្រី​ចុះ​អនុវត្តន៍​ឃាត់​រថយន្ត​នេះ​បានឱ្យដឹងថា​ជា​រថយន្ត​ផ្ទុក​ឈើ​អារ​រួច​ក្តារ​និង​គ្រឿង​ធ្វើ​សំណង់​ប្រមាណ​ជាង​១០​ម៉ែត្រគូប​មាន​ប្រភព​នាំ​ចេញពី​ខេត្តព្រះវិហារ​ដឹក​ឆ្លងកាត់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បន្ត​ដាក់​តាម​ដេប៉ូ​ក្នុងស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​បច្ចុប្បន្ន​វត្ថុតាង​បទល្មើស​ព្រៃឈើ​ខាងលើ​ត្រូវបាន​នាំយកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឧ​ត្ត​រ​មានជ័យ និង​ត្រៀម​វាស់​រាប់​ចំនួន​ដើម្បី​រៀបចំ​សំណុំរឿង​ទៅតាម​នីតិវិធី​៕S/​