សមត្ថកិច្ច​ចាប់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​២​គ្រឿង​នៅ​ស្រុក​ត្បែងមានជ័យ​

475
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​យប់​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៩​កម្លាំង​អាវុធហត្ថ​និង​កម្លាំង​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ព្រះរ​ការ​បាន​ចាប់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​២​គ្រឿង​នៅ​ពីរ​កន្លែង​ផ្សេងគ្នា​។​

​រថយន្ត​ទី​១​ដឹកឈើ​អត់​ច្បាប់​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​ដឹកឈើ​លេខ​២​ប្រភេទ​ក្តា​រដឹក​ចេញ​ពីមុខ​សាលាស្រុក​ត្បែងមានជ័យ​មកដល់​ភូមិ​ពោធិ​ឃុំ​ពោធិ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​កម្លាំង​អាវុធហត្ថ​បាន​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​។តាម​ការ​ឱ្យដឹងពី​ម្ចាស់​រថយន្ត​ថា​ខ្លួន​ស៊ីឈ្នួល​ដឹកឈើ​ឱ្យ​លោក​អភិបាលរង​ខេត្ត​មួយរូប​ដែល​ខ្លួន​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​

​រថយន្ត​ទី​២​ម៉ាក​តូ​យូ​តា​លុច​ស៊ី​ស​470​ដឹកឈើ​ចេញពី​ស្រុក​ត្បែងមានជ័យ​ដែរ​ខណៈ​កំពង់​លើក​ឈើ​ដាក់​រថយន្ត​ត្រូវបាន​កម្លាំង​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ព្រះរ​ការចាប់​បាន​។​ដែលមាន​ម្ចាស់​ឈ្មោះ​ឈិន​ជា​ឈ្មួញ​ដុះ​ស្លែ​នៅក្នុង​ខេត្តព្រះវិហារ​។​រថយន្ត​470​នេះ​ដឹកឈើ​រាល់ថ្ងៃ​ហើយ​ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ចាប់បាន​រាប់​ភ្លេច​នៅតែ​មិន​រាងចាល​។​

​ឈ្មោះ​ឈិន​នេះ​មិនដឹងថា​ធ្វើ​អ្វី​ឱ្យ​ពិតប្រាកដ​ទេ​តែមាន​អាវ​ប៉ា​រ៉ា​ចំនួន​២​នៅក្នុង​រថយន្ត​។​គេ​សង្ស័យថា​ប្រហែល​យក​អាវ​ទាហាន​មក​ទុក​ក្នុង​រថយន្ត​ដើម្បី​បន្លាច​សមត្ថកិច្ច​ហើយ​មើលទៅ​។​ប្រជាពលរដ្ឋនៅក្នុង​ខេត្តព្រះវិហារ​សង្ឃឹម​ថាស​ម​ត្ថ​កិច្ច​នឹង​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ​ដូចដែល​ប្រជាពលរដ្ឋ​ដឹកឈើ​តិចតួច​ត្រូវ​សមត្ថកិច្ច​ចាប់​ពួកគាត់​យកមក​ពិន័យ​ឱ្យបាន​ដូចគ្នា​៕S/​