សមត្ថកិច្ច ឃាត់ខ្លួន​ប្រុស​ស្រី​៤​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

375
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ អាជ្ញាធរ​សង្កាត់​ចោមចៅ​៣ ចុះទៅ​ឃាត់ខ្លួន​បាន រួមជាមួយ​សម្ភា​រៈជក់​មួយចំនួនទៀត ខណៈដែល​កំពុង​សេព​គ្រឿងញៀន កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៤​នាក់ រាល់​យប់​ថ្ងៃ តែងតែ​ផ្តុំគ្នា​ប្រើប្រាស់​គ្រឿងញៀន បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន ទើប​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ​សង្កាត់ ចុះទៅ​បង្ក្រាប​ចាប់​ឃាត់ខ្លួន ជាក់ស្តែង ខណៈដែល​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​កំពុង​ផ្តុំគ្នា​ជក់​ថ្នាំញៀន ដកហូត​បាន​សម្ភា​រៈពា​ក់​ព័ន្ធ ឧបករណ៍​ជក់​មួយចំនួនទៀត រួច​នាំខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕​B/