សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ រវាង​កងទ័ព​កម្ពុជា និង​ចិន ចាប់ផ្តើម​ហើយ​

7647
ចែករម្លែក
  • 778
    Shares

ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ រវាង​កងទ័ព​កម្ពុជា និង​ចិន បាន​ផ្តើម​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨​នេះ នៅ​ភូមិសាស្ត្រ​តំបន់ភ្នំ​ធំ ម្រះព្រៅ ភូមិ​ថ្លុក​ដូន​ស ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​ទីតាំង​របស់​កងពល​អ​ន្ត​រាគ​មន៍​លេខ​៧០​។

​សមយុទ្ធ​នេះ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ ផ្តោតទៅលើ​ការប្រឆាំង​ភេរវកម្ម សង្គ្រោះបន្ទាន់ លំ​ហាត់​បាញ់​គ្រាប់​ពិត នឹង​ប្រើប្រាស់​សព្វាវុធ​ទំនើបៗ ដូចជា ឧទ្ធម្ភាគចក្រ Z10 បំពាក់​កាំជ្រួច​បាញ់​ចំ​គោលដៅ កាំភ្លើងត្បាល់​ចូល​គោលដៅ​ដែល​បានកំណត់ និង​រថពាសដែក​ផងដែរ​។​

​នៅក្នុង​សមយុទ្ធ​នេះ ភាគី​កម្ពុ​ជាមាន​កងទ័ព​ចំនួន ២៨០​នាក់ ខណៈ​ភាគី​ចិន មាន​ចំនួន ១៩០​នាក់​។ សមយុទ្ធ​នេះ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Zhang Jian មេបញ្ជាការ​តំបន់​ភូមិភាគ​ខាងត្បូង នៃ​កងទ័ព​រំដោះប្រជាជន​ចិន​។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែងថា ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ខួប​អនុស្សារ​វី​រយ៍​លើក​ទី​៦០ នៃ​ទំនាក់​ទម​នង​ការទូត​រវាង​ប្រទេស​កម្ពុជា ចិន ដែល​ប្រទេស​ទាំង​ពីរបាន​ភ្ជាប់​ទំនងជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨​។ ចំណង​ការទូត​និង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ បាន​ពង្រឹងពង្រីក​ជាប​ន្ត​បន្ទាប់ រហូត​ឈានដល់​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា ចិន គឺជា​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ នៅថ្ងៃនេះ កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះ​ប្រជា​ជាន​ចិន​បានធ្វើ​លំ​ហាត់​រួមគ្នា ដែលមាន​ឈ្មោះថា “​លំ​ហាត់​នាគ​មាស ឆ្នាំ​២០១៨” ដែល​ភាគី​ទាំងពីរ​បាន​សហការ​រៀប​ចំ​ប្រារព្ធ​ពិធី​បើក​នៅ​ទីលាន​ហ្វឹកហ្វឺន​បាត​ញ់​គ្រាប់​ពិត នៃ​កងពលតូច​ថ្មើរជើង​លេខ​៧០​។

​លោក​បាន​បញ្ជាក់ថា គោលបំណង​នៃ​”​លំ​ហាត់​នាគ​មាស ឆ្នាំ​២០១៨” ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា ចិន​។ ពង្រឹង​ចំណងមិត្តភាព​ជា​ប្រពៃណី និង​ទំនុកចិត្ត​ផ្នែក​នយោបាយ​រវាង​ប្រទេស​ទាំងពីរ​។ ជំរុញ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម និង​ការងារ​មនុស្សធម៌​រវាង​កងទ័ព​ទាំងពីរ​។ ចូលរួមចំណែក​ជម្រុញ​ទំនាក់ទំនង​ភាពជា​ដៃគូ ក្នុងការ​សហប្រតិបត្តិ​ការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ឲ្យ​កាន់តែ​រីកចំរើន​៕​L

កម្រងរូបភាព រថក្រោះ​-​រថពាសដែក ឧទ្ធម្ភាគចក្រ គ្រឿងយុទ្ធោបករណ៍​រប​ស់​កងទ័ព​ចិន ពេលបញ្ជូន​មកដល់​កម្ពុជា​

​រថក្រោះ ឧទ្ធម្ភាគចក្រ និង​គ្រឿងយុទ្ធោបករណ៍​​របស់​កងទ័ព​ចិន​