សមាគមន៍​នារី​ចុះសួរសុខទុក្ខ​និង​ផ្សព្វផ្សាយ​ពិធី​បង្ការ​វីរុស​កូ​វីដ​១៩​តាម​ខ្នង​ផ្ទះ​ពលរដ្ឋ​

119
ចែករម្លែក

​ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​សមាគមន៍​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តឧត្ដរមានជ័យ​បាន​ចុះ​ជួប​សួរសុខទុក្ខ​និង​ផ្សព្វផ្សាយ​ណែនាំ​ស្តីពី​វីរុស​កូ​វីដ​១៩​ដល់​ប្រជាពលរដ្ឋ​នៅតាម​ខ្នង​ផ្ទះ​។​ពួកគាត់​មាន​ជីវភាព​ខ្វះខាត​ចំនួន​១១​គ្រួសារ​នៅ​ស្រុក​ចុងកាល់​ទទួល​អំណោយ​ស្បៀង​ជា​សម្ភារ​មាន​អង្ករ​ប៊ីចេង​,​ទឹកស៊ីអ៊ីវ ,​ទឹកត្រី​,​ត្រីខ​, ក្រ​ម៉ា​,​និង​ថវិកា​មួយចំនួន​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០​។​

​លោកស្រី​ហេង​សំអាន​ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តឧត្ដរមានជ័យ​និង​ក្រុមការងារ​សមាគមនារី​បាន​លើកឡើងថា​ការឧបត្ថម្ភ​ស្បៀងអាហារ​មួយចំនួន​នាពេលនេះ​ជាការ​ដោះស្រាយ​ជីវភាព​បាន​មួយ​រយៈពេល​ប៉ុណ្ណោះ​។​បន្ទាប់ពី​រង​ផលប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​ដោយ​ការផ្ទុះ​ឡើង​នៃ​ជំងឺ Covid-១៩​។​


​លោកស្រី​ក៏បាន​សំណេះសំណាល​ណែនាំ​ដល់​បងប្អូន​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​ពី​បញ្ហា​ឆ្លង​របស់​ជំងឺ​កូ​វីដ​១៩​និង​វិធី​ការពារ​ខ្លួន​ជាពិសេស​ត្រូវ​រក្សាខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ទើប​អាច​ស្និទ្ធស្នាល​ជាមួយគ្នា​ជាធម្មតា​វិញ​៕S/​