សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​អបអរសាទរ​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ

709
ចែករម្លែក

ក្នុង​លិខិត​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩ លោក​បណ្ឌិត​សមូហ​ក ឡី សុភាព​នាយក​ប្រតិបត្តិ​នៃ​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​បានបង្ហាញ​ការអបអរសាទរ​យ៉ាង​ក្រៃលែង ចំពោះ​ការ​ផ្ដល់នូវ​សេចក្ដីទុកចិត្ត​ពី​សំណាក់​រាជរដ្ឋាភិបាល​ជូន​ចំពោះ​លោក គួច ចំរើន ក្នុង​បេសកកម្ម​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ដែលជា​ខេត្ត​ដ៏​មាន​សក្ដានុពល​មួយនា​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​។​

​ក្នុង​លិខិត​ខាងលើនេះ​បានបញ្ជាក់​ថា​ដោយបាន​ធ្វើការ​ជូនពរ​ដល់​លោក​គួច​ចំរើន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ដែល​សក្តិ​សមនិង​ស្មារតី​ស្នេហា​ជាតិ​និង​ព្រមទាំង​ស្វិត​ស្មាញ​ក្នុង​កិច្ចការងារ​បម្រើ​ជាតិ​មាតុភូមិ​៕S/

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា បានចេញ​លិខិត​អបអរសាទរ​ចំពោះ​លោក គួច​ចំរើន​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ផ្លាស់​ទៅ​និង​តែងតាំង​អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្មី​មកនេះ​។​

លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​និង​លោក​បណ្ឌិត​សមូហ​ក ឡី សុភាព នាយក​ប្រតិបត្តិ​នៃ​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​