សមាជិក​ក្រុមការងារ​កូវី​ដ​១៩​របស់​សេត​វិមាន​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​និង​ជំនួយការ​របស់​នាង​អ៊ី​ន​វ៉ាន់​កា ត្រាំ​ឆ្លង​វីរុស​កូរ៉ូណា​

111
ចែករម្លែក

​សមាជិក​៣​នាក់​នៃ​ក្រុម​ការងារ​ប្រឆាំង​វីរុស​កូរ៉ូណា​របស់សេត​វិមាន​រួម​មាន​វេជ្ជបណ្ឌិត អ៊ែន​ថូ​នី ហ្វោ​ស៊ី កំពុង​ដាក់​ខ្លួនឯង​នៅ​ដាច់​ពី​គេ​ក្រោយ​បាន​ប៉ះពាល់​បុគ្គលិក​សេត​វិមាន​ម្នាក់​ដែល​ត្រូវ​បាន​ពិនិត្យ​​មាន​វីរុស​ណូវ៉ែល​កូរ៉ូណា​(​កូវី​ដ​១៩)​។​

សមាជិក៣នាក់នៃក្រុមការងារកូវីដ១៩របស់សេតវិមាន រួមមានលោកអ៊ែន​ថូ​នី ហ្វោ​ស៊ី លោក​រ៉ូ​ប៊ឺត រេ​ដ​ហ្វៀល និង​ស្នងការ​រដ្ឋបាល​ស្បៀងអាហារ​និង​ឱសថ​អាម៉េរិក លោក​ស្ទេ​ផេន ហា​ន់

​លោក​ហ្វោ​ស៊ី នាយក​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺឆ្លង​និង​អាល់​លែ​ហ្ស៊ី និង​ជា​សមាជិក​ឈាន​មុខ​នៃ​ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩​របស់​សេត​វិមាន ត្រូវបាន​ស្គាល់​ទូ​ទាំង​អាម៉េរិក​ដោយសារតែ​ភាពសាមញ្ញ​របស់​​លោក​និង​ការពន្យល់​ដោយ​ផ្ទាល់​ទៅកាន់​សាធារណជន​អំពី​វីរុស​កូ​រូណា​និង​ជំងឺ​កូ​វីដ​១៩​។​

​ដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​ពី​គេ​ផង​ដែរ មាន​លោក​វេជ្ជបណ្ឌិត​រ៉ូ​ប៊ឺត រេ​ដ​ហ្វៀល នាយក​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ និង​ស្នងការ​រដ្ឋបាល​ស្បៀងអាហារ​និង​ឱសថ​អាម៉េរិក លោក​ស្ទេ​ផេន ហា​ន់​។​

​ការប្រកាស​ដាក់​ខ្លួន​បុគ្គល​សំខាន់​ទាំង​៣​នៅ​ដោយឡែក​ពី​គេ​ដោយសារ​តែ​ខ្លាច​បាន​ឆ្លង​វីរុស​កូរ៉ូ​ណា​នេះ​កើតឡើង​ចំពេល ជំនួយការ​ផ្ទាល់​របស់​កូនស្រី​ប្រធានាធិបតី​អាម៉េរិក នាង​អ៊ី​ន​វ៉ាន់​កា ត្រាំ ត្រូវបាន​​គេ​រាយការណ៍​ថា បាន​ឆ្លង​វីរុស​កូរ៉ូណា​នេះដែរ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

អ៊ី​ន​វ៉ាន់​កា ត្រាំ

​យោងតាម​ប្រភព​អនាមិក​មួយ សារព័ត៌មាន​CNN​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា ជំនួយការ​ផ្ទាល់​របស់​អ៊ី​ន​វ៉ាន់​កា ត្រាំ មិន​បាន​នៅ​ជិត​នាង​អស់​រាប់​សប្តាហ៍​មក​ហើយ​។​

​អ៊ី​វ៉ាន់​កា និង​ស្វាមី​របស់​នាង​ដែល​ជា​ទីប្រឹក្សា​របស់​ប្រធានាធិបតី​ត្រាំ ក៏​បាន​ពិនិត្យ​សុខភាព​ដែរ តែ​មិន​មាន​វីរុស​កូរ៉ូណា​ទេ​។​

អ្នកនាំពាក្យរបស់អនុប្រធានាធិបតី ម៉ៃផេនស៍

​ព័ត៌មាន​អំពី​វីរុស​កូរ៉ូណា​វាយប្រហារ​សមាជិកសេ​ត​វិ​មាននេះ​កើតឡើង បន្ទាប់​ពី​អ្នកនាំពាក្យ​របស់​អនុ​ប្រធានាធិបតី ម៉ៃ ផេ​នស៍បាន​អះអាងថា នាង​ឆ្លងកូវី​ដ​១៩​និង​នៅ​មួយ​ថ្ងៃ​បន្ទាប់​អ្នក​បំរើការ​ម្នាក់​​របស់​ប្រធានាធិបតី​ត្រា ឆ្លង​ជំងឺ​នេះ​ផង​ដែរ ទោះជា​យ៉ាងណា ត្រាំ​និង​លោក​ផេន​ស៍ មិន​បាន​ឆ្លង​ជំងឺ​នេះ​ទេ​។​

​វា​ក៏​កើតឡើង​ចំពេល​ចំនួន​ឆ្លង​វីរុស​កូរ៉ូ​ណា​នៅ​អាម៉េរិកកើន​២៥.៩៩៦​នាក់​ទៀត​ឡើងដល់​១.៣៣៤.២០២​នាក់ និង​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​កើន​ដល់​ចំនួន​៧៩.១៣២​នាក់​គិ​តត្រឹម​ថ្ងៃ​​សៅរ៍​៕៕​ប្រែ​សម្រួល​៖​វាសនា​