សម្ដេច​តេ​ជោ​បញ្ជា​ឲ្យ​ផ្អាក​ការ​នាំចេញ​អង្ក​រស​និង​ស្រូវ​ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​

506
ចែករម្លែក

ដោយ​: លីន​ណា / ភ្នំពេញ​: សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចេញ​បញ្ជា​ឲ្យ​ផ្អាក​ការនាំចេញ​អង្ក​រស​និង​ស្រូវ តែ​អនុញ្ញាត​ឲ្យ​នាំចេញ​អង្ករ​ក្រអូប​ ​រហូតដល់​មាន​បទបញ្ជា​ជាថ្មី ដើម្បី​រក្សាទុក​ផ្គត់ផ្គង់​ក្នុងស្រុក ហើយ​ត្រូវ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​៥​ខែមេសា​ឆ្នាំ​២០២០​តទៅ​។​

​សម្ដេច​បញ្ជាក់ថា “​យើង​នឹង​ហាមឃាត់​ការនាំចេញ​អង្ក​រស​និង​ស្រូវ ដោយ​ភាគច្រើន​យើង​នាំចេញ​ទៅកាន់​ប្រទេសជិតខាង គឺ​នាំទៅ​វៀតណាម និង​ថៃ​។ អ៊ីចឹង​! ដើម្បី​ធានា​ការផ្គត់ផ្គង់​ក្នុងស្រុក យើង​ត្រូវ​រក្សាទុក​នូវ​ស្រូវ​ទាំងនេះ អង្ក​រស​ទាំងនេះ ប៉ុន្តែ​យើង​អនុវត្ត​ឲ្យ​នាំចេញ​អង្ករ​ក្រអូប ដោយសារ​អង្ករក្រអូប​មិនមាន​ចំនួន​ច្រើន​ទេ ហើយក៏​មិនមាន​តម្រូវការ​ប្រើប្រាស់ក្នុងស្រុក​ច្រើន​ដែរ​។ ដោយសារតែ​ប្រជាជន​យើង​ភាគច្រើន​ប្រើតែ​អង្ករ​ធម្មតា ខុសពី​អង្ករ​លេខ​១ ដែលជា​អង្ករ​ក្រអូប​នាំទៅ​កាន់​ទីផ្សារ​អឺរ៉ុប នាំទៅ​កាន់​ទីផ្សារ​ចិន និង​នាំ​ទៅកាន់​ទីផ្សារ​ប្រទេស​មួយចំនួន​ផ្សេងទៀត​៕” ​/Ha