សម្តេចតេជោហ៊ុនសែនថ្លែងថាលទ្ធភាពដាក់ប្រទេសក្នុងគ្រាមានអាសន្នគឺមានស្ទើរតែ១ភាគរយប៉ុណ្ណោះ

145
ចែករម្លែក

ដោយៈតារារិទ្ធ/ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច តេជោ ហ៊ុន សែន បានមានប្រសា សន៍ថា សភាពការណ៍កូវីដ១៩ នៅកម្ពុជា លទ្ធភាពនៃការដាក់ប្រទេសក្នុងគ្រាអាសន្នគឺវាមានតិចណាស់គឺមានស្ទើរតែ១ភាគរយប៉ុណ្ណោះ។ ប៉ុន្តែយើងត្រូវតែមានឧបករណ៍ច្បាប់នៅក្នុងដៃព្រោះការអំពាវនាវដែរ មិនអាចធ្វើទៅរួចដែលនៅសេសសល់គឺការប្រើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នដើម្បីយើងគ្រប់គ្រងសភាពការណ៍ក្នុង រយៈពេលណាមួយ ។

ក្នុងសេចក្តីព្រាងច្បាប់បានចងថាការប្រកាសគ្រាមានអាសន្នមិនឱ្យលើសពីបីខែក្នុងករណីចាំបាច់ក៏នឹងត្រូវបន្តដោយនិតិវិធីដដែល។ក៏ប៉ុន្តែសម្រាប់ការគ្រប់គ្រងដែលបានធ្វើការរយៈពេល៤១ឆ្នាំនិងក្នុងមុខតំណែងនាយករដ្ឋមន្ត្រីអស់រយៈពេល៣៥ឆ្នាំ។ សម្តេចគិត ថាលទ្ធភាពនៃការប្រកាសដាក់ប្រទេសក្នុងក្នុងគ្រាមានអាសន្នគឺមានតិចណាស់។ ប៉ុន្តែយ៉ាងណា ក៏ដោយកុំឱ្យចន្លោះប្រហោងអំពីផ្លូវច្បាប់ឲ្យសោះព្រោះការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នវាកាត់សិទ្ធិពលរដ្ឋ វាប៉ះទង្កិចបញ្ហាសេដ្ឋកិច្ច វាប៉ះទង្គិចបញ្ញាផ្សេងៗដែលយើងមិនចង់ឃើញទេបើទោះបីជាស្ទះចរាចរណ៍ជួបការលំបាកតែសម្តេចនៅតែសប្បាយ ចិត្តសប្បាយចិត្ត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងសន្និ សីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្ន ភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព៕/B