សម្តេច​ក្រឡាហោម​សខេង​!​ស្ទើរ​ពេញ​មួយជីវិត​នេះ​ជា​លើកដំបូង​ដែល​ប្តឹង​សមរង្ស៊ី​គឺជា​ការ​ដាស់តឿន​ដល់​អ្នកនយោបាយ

610
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​នៅ​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​នេះ ថា “​ស្ទើរ​ពេញ​មួយជីវិត​របស់ខ្ញុំ​មកដល់ពេលនេះ ខ្ញុំ​មិនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្តឹងផ្តល់​ឬ​មាន​ក្តីក្តាំ​ជាមួយ​បុគ្គល​ណាមួយ​ឡើយ​។​នេះ​គឺជា​ពាក្យបណ្ដឹង​លើកដំបូង​របស់ខ្ញុំ ដែល​ខ្ញុំ​បានសម្រេច​ប្ដឹង​ជា​លក្ខណៈ​ឯកជន​ចំពោះ​បុគ្គល​សម រង្ស៊ី​”​។​

​សម្តេច​សខេង​មានប្រសាសន៍​ទៀតថា​ការសម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​នេះ​គឺជា​ការ​ដាស់តឿន​ដល់​អ្នកនយោបាយ​មួយចំនួន​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​សេចក្តីថ្លៃថ្នូរ​សីលធម៌​និង​គុណធម៌​ក្នុង​វិជ្ជាជីវៈ​។​ចៀសវាង​ការ​ប្រឌិត​ព័ត៌មាន​ដើម្បី​ញុះញង់​បំផុសបំផុល​ក្នុង​ចេតនា​ទុច្ចរិត​មួលបង្កាច់​និង​បំបែកបំបាក់​ដើម្បី​បំពេញ​គោលបំណង និង​ម​ហិ​ច្ឆិ​តា​អគតិ​របស់ខ្លួន និង​ក្រុម​ខ្លួន ។

​ពាក្យបណ្តឹង​នេះ ក៏​ដើម្បី​ទាមទារ​យុត្តិធម៌​ដល់​រូបខ្ញុំ និង អ្នករងគ្រោះ​ទាំងអស់ ដែល​ត្រូវបាន​បុគ្គល សមរង្ស៊ី​ធ្វើការ​លាប​ពណ៌​និង​ចោទប្រកាន់​បំភ្លៃ​ការពិត​។​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​អ្នក​នយោបាយ​ទាំងអស់​គប្បី​ប្រកាន់ខ្ជាប់​នូវ​សម្បជញ្ញៈ​និង​មនសិការ​ក្នុង​សកម្មភាព​របស់ខ្លួន​ដោយ​ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​។​ជាជាង​ការប្រព្រឹត្ត​នូវ​អំពើ​ដែលនាំឱ្យ​មានការ​បែកបាក់​ក្នុងសង្គម​និង​ធ្វើ​ឲ្យ​ខាតបង់​ដល់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​”៕S/​