សម្តេច​តេ​ជោ​ជួបពិភាក្សា​ជាមួយ​ប្រធាន​ក្រុមហ៊ុន HodoGroup

1344
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​ស្តីពី​ធុរកិច្ច​និង​វិនិយោគ ចិន​-​អាស៊ាន​លើក​ទី​១៥​នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន នាពេល​ថ្មីៗ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ជាមួយ​នាយក​ប្រតិបត្តិ​(CEO)​នៃ​សហគ្រាស​ចិន​ដែល​ក្នុង​នោះបាន​ជួយ​ដោយផ្ទាល់​ជាមួយ​លោក Zhou Haijiang ដែលជា​ប្រធាន​និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Hodo Group ដែលជា​ក្រុមហ៊ុន​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ជាមួយ​នាយក​ប្រតិបត្តិ​(CEO)​នៃ​សហគ្រាស​ចិន​

​ក្នុងជំនួប​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​និង​ទទួលស្គាល់​ពី​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន HodoGroup ហើយ​សម្តេច​បានលើកឡើង​ថា​កម្ពុ​ជាមាន​សក្តានុពល​សម្រាប់​ការវិនិយោគ​ដ៏​ធំធេង ហើយ​រំពឹងថា​វិនិយោគិន​ចិន​នឹង​សហការ​ជាមួយ​កម្ពុជា​។​

​សូមជម្រាបថា កិច្ចពិភាក្សា​នេះ​មាន​គោលបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ​ម្រោ​ង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ថាមពល តំបន់​សេដ្ឋកិច្ច​វិស្វកម្ម​និង​ទំនាក់ទំនង​ជាដើម​។ មនុស្ស​ប្រមាណ ២៥០​នាក់​ដែលជា​មន្ត្រីរាជការ​និង​អ្នកតំណាង​ធុរកិច្ច​មកពី​ប្រទេស​កម្ពុជា​និង​ចិន​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​។ លោក សុខ ចិន្តា​សោភា ដែលជា​អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​នេះ​។ លោក Chen Wu ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​នៃ​តំបន់​ស្វយ័ត Guangxi Zhuang លោក Chen Zhong អនុប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ស្តីពី​ធុរកិច្ច​និង​វិនិយោគ​ចិន​-​អាស៊ាន និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ចិន​សម្រាប់​ការលើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ចូលរួម​ប្រជុំ​និង​ថ្លែង​សុន្ទរកថា​។ លោក Chen Jiangang ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ក៏បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ​។

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា​កិច្ចប្រជុំ​នេះ​គឺ​បាន​ផ្តល់ឱកាស​និង​បរិយាកាស​ល្អ​សម្រាប់​វិនិយោគិន​ចិន​នានា ព្រមទាំង​វិនិយោគិន​ចិន​ដែល​បាន​វិនិយោគ​រួចហើយ​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្តេច​បាន​ណែនាំ​អំពី​ស្ថានភាព​ពាណិជ្ជកម្ម​និង​ការវិនិយោគ​របស់​ប្រទេស​កម្ពុជា ជាពិសេស​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​កិច្ចប្រជុំ​នេះ​។ ក្នុង​រយៈពេល​២០​ឆ្នាំកន្លងមក ស្ថានភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​គឺ​នៅតែមាន​ស្ថិរភាព​ហើយ សេដ្ឋកិច្ច​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ចាប់តាំងពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​២០១៥ អត្រាកំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​របស់​ប្រទេស​កម្ពុជា ឈានដល់​៧.៦% ឈរ​នៅ​លំដាប់​ទី​៦ នៅលើ​ពិភពលោក ក្នុង​ឆ្នាំ ២០១៧ អត្រាកំណើន​សេដ្ឋកិច្ចរ​បស់​ប្រទេស​កម្ពុ​ជាមាន ៧% ហើយ​រំពឹងថា​នៅក្នុង​ឆ្នាំ​២០១៨ វា​នឹង​កើនឡើង​លើសពី ៧% ដែល​ឆ្លុះបញ្ចាំង​ពី​សន្ទុះ​អភិវឌ្ឍន៍​ដ៏​ល្អ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ជាពិសេស​នៅក្នុង​ស្ថេរភាព​នយោបាយ​និង​សន្តិសុខ​ជាតិ​។
​សម្តេច បាន​បន្ត​មានប្រសាសន៍ថា​កិច្ចការ​គ្រប់គ្រង និង​កិច្ចការរដ្ឋបាល​ថ្នាក់ជាតិ​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​យ៉ាង​ល្អ ជាពិសេស​ដើម្បី​បង្កើត​បរិយាកាស​អាជីវ​កម្ម និង​វិនិយោគ​ល្អ​សម្រាប់​វិនិយោគិន​ចិន​។ ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លងមកនេះ​ប្រទេស​កម្ពុជា​និង​ចិន​សម្រេចបាន​នូវ​សមិទ្ធផល​អភិវឌ្ឍន៍​ដ៏​ល្អឥតខ្ចោះ​។ ក្នុង​ឆ្នាំ​២០១៧ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​មាន​ចំនួន ៥.៨ ពាន់​លាន​ដុល្លារ​ពោលគឺ​កើន ២២% បើ​ធៀប​នឹង​ឆ្នាំមុន​។​

​ក្នុង​កិច្ចសន្ទនា​ជាមួយ​សម្តេច​តេ​ជោ លោក Zhou Haijiang ជម្រាប​សម្តេច​ថា​: “​ក្រុមហ៊ុន​ហូ​ដូ​គ្រុប​របស់​យើងខ្ញុំ​មាន​ប្រវត្តិ ៦០​ឆ្នាំ​ហើយ វា​បាន​រីកលូតលាស់​ផ្នែក​វាយនភ័ណ្ឌ សំបក​រថយន្ត​កៅស៊ូ ជីវ​វេជ្ជសាស្ត្រ តំបន់​សេដ្ឋកិច្ច​សម្រាប់​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ពាណិជ្ជកម្ម​ធំៗ​ចំនួន​បួន ហើយ​កាលពី​ឆ្នាំមុន​ក្រុមហ៊ុន​បានទទួល​ប្រាក់ចំណូល​ចំនួន ៦០.៣ ពាន់​លាន​យ័ន​ហើយ​យើងខ្ញុំ​និង​លោក លីវ ម៉េង​គីន បាន​រួមគ្នា​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ យើងខ្ញុំ​បានមក​ដល់​ប្រទេស​កម្ពុជា​រយៈពេល ១០ ឆ្នាំ​ហើយ​។ រយៈពេល ១០​ឆ្នាំ​កន្លងមកនេះ ពួកយើង​បានឃើញ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស នៃ​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច ដែលជា​ការរីកចម្រើន​លឿន​បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ ហើយ​ប្រជាជន​ក៏​ទទួល​បា​ភាពសប្បាយ​រីករាយ យើងខ្ញុំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គឺជា​សាក្សី និង​ជា​គំរូ​សម្រាប់​បង្ហាញ​ពី​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា​។ បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​អភិវឌ្ឍន៍​កសាង​លើ​ផ្ទៃ ដី​៥​គីឡូម៉ែត្រ​ការ៉េ ដែល​បានផ្តល់​ការងារ​ដល់​ប្រជាជន​ប្រមាណ ២​ម៉ឺន​នាក់​និង​បានរួម​ចំណែក ៨០%​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ខេត្ត​ព្រះសីហនុ​ទាំងមូល​។​

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង បាន​កោតសរសើរ​ក្រុម​ហុន​ហូ​ដូ​គ្រុប ថា​ជា​គំរូ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ប្រទេស​កម្ពុជា​និង​ចិន ទាំងអស់នេះ​គឺ​ដោយសារ​មានការ​ជួយ ជ្រុម​ជ្រែង​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម​និង​នាយកដ្ឋាន​ដទៃទៀត​ជាពិសេស​គឺ​ការដឹកនាំ​ប្រកបដោយ​ភាពវាងវៃ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​លោក​ប្រធាន​ហូ​ដូ​គ្រុប បានឱ្យដឹងថា​សម្តេច​បា​ន​អញ្ជើញ​ញ​មក​ទស្សនកិច្ច​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ចំនួន​បួន​លើក​មកហើយ ដើម្បី​ផ្តល់​ការយកចិត្តទុកដាក់​ដ​ល់​តំបន់​យើងខ្ញុំ ហើយ​ព្រមទាំង​ចាត់ទុក​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ជា​កូនប្រុស​បង្កើត​ថែមទៀត​ដែល​ធ្វើឱ្យ​ពួកយើងខ្ញុំ​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាងខ្លាំង​៕ ល​