សម្តេច​តេ​ជោ​សំណូមពរ​ឲ្យ​ឥណ្ឌា​ជួយ​កម្ពុជា​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​និង​ទីផ្សារ​នាំចេញ​

1270
ចែករម្លែក
  • 26
    Shares

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សំណូមពរ​ដល់​ឥណ្ឌា​ឲ្យ​ជួយ​ដល់​កម្ពុជា​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ក៏ដូចជា​ជំរុញ​ស្វែងរក​ទីផ្សារ​សម្រាប់​កសិផលរ​បស់​កម្ពុជា​ផងដែរ​។​ជាមួយនេះ​សម្តេច​ក៏បាន​លើកឡើង​ផងដែរ​ថា​ប្រសិនបើ​មានការ​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​មែន​នោះ​កម្ពុជា​ពិតជា​នឹង​ទទួល​បាន​នូវ​កំណើន​ភ្ញៀវទេសចរ​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត​ជាក់​ជាមិនខាន ។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​បានអនុញ្ញាត​ឱ្យ​លោក ស៊ុយ រ៉េ​ប្រា​ប៊ូ (Suresh Prabhu ) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម នៃ​សាធារណរដ្ឋ​ឥណ្ឌា

កាលពី​ល្ងាច​ថ្ងៃ ទី​២១ ខែ ឧសភា​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​បានអនុញ្ញាត​ឱ្យ​លោក ស៊ុយ រ៉េ​ប្រា​ប៊ូ (Suresh Prabhu ) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម នៃ​សាធារណរដ្ឋ​ឥណ្ឌា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

លោក​អ៊ាង​សុផល្លែត​ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​បាន​ប្រាប់​អ្នកកាសែត​ក្រោយ​ជំនួប​ថា​នៅក្នុង​សវនាការ​នោះ​លោក ស៊ុយ​រ៉េ​ប្រា​ប៊ូ​បាន​ជំរាបជូន​សម្តេច​តេ​ជោ​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​ឆ្លងកាត់​រយៈពេល​ជា​យូរលង់​ណាស់​មកហើយ​តាំងពី​សម័យ​ដើម​រហូតមកដល់​សម័យ​ទំនើប​។​លោ​កថា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​កម្ពុជា​នៅ​ពេ ល​នេះ​គឺ​ដើម្បី​ពិភាក្សា​ជាមួយនឹង​ប្រទេស​ទាំង​បួន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង វៀតណាម​(CLMV) សំដៅ​ស្វែងរក​នូវ​កិច្ចសហប្រតិបត្តិការ​ចំពោះ​អ្វីៗ​ដែល​បានធ្វើ​ជាមួយគ្នា អំពី​អ្វីដែល​រីក​លូតលាស់​ជាម​យ​យ​គ្នា​តែម្តង ។​ជាពិសេស​នៅលើ​វិស័យ​ឧស្សាហកម្ម​ផ្សេងៗ​ដែល​គ្របដណ្តប់​លើ​វិស័យ​សេដ្ឋកិច្ច​ទាំងមូល​ដូចជា​វិស័យ​ទេសចរណ៍ ដែលមាន​ការពាក់ព័ន្ធ​ជាមួយនឹង​ការហោះហើរ​ត្រង់​និង​លើ​វិស័យ​កែច្នៃ​ស្វែងរក​ទីផ្សារ​ដើម្បី​ជំរុញ​ការលក់​ផលិតផល​កសិកម្ម​ក៏ដូចជា​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​ផងដែរ​។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​បានអនុញ្ញាត​ឱ្យ​លោក ស៊ុយ រ៉េ​ប្រា​ប៊ូ (Suresh Prabhu ) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម នៃ​សាធារណរដ្ឋ​ឥណ្ឌា

ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​បាន​យល់ស្រប​ជាមួយនឹង​អ្វីដែល​លោក ស៊ុយ រ៉េ​ប្រា​ប៊ូ​បានលើកឡើង​។​សម្តេច បាន​មានប្រសាសន៍ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ុយ​រ៉េ​ប្រា​ប៊ូ​មកកាន់​កម្ពុជា​នៅពេលនេះ​សម្តេច​សង្ឃឹមថា​ទី​១.​លោក​ស៊ុយ​រ៉េ​ប្រា​ប៊ូ​នឹង​បានធ្វើការ​ជាមួយនឹង​អាស៊ាន​ពោលគឺ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នោះ​នឹង​អាច​កើត​មាន​​ដើម្បី​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​(CLMV)​ដើម្បី​ជួយ​កាត់បន្ថយ​គ​ន្លាត​នៃ​ការអភិវឌ្ឍ​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ចាស់ និង​សមាជិក​អាស៊ាន​ថ្មី ។ ទី​២. ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នោះ​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ ថា​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​គឺ​ពិតជា​ល្អ​ដូច ដែល​លោក ស៊ុយ រ៉េ​ប្រា​ប៊ូ បាន​លើកឡើង​ខាងលើ ហើយ​ខាង វិស័យសេដ្ឋកិច្ច​វិញ​យើង​ក៏មាន​សក្តានុពល​ខ្ពស់ ។ សម្តេច​បាន​យល់ស្រប​ទៅនឹង​អ្វីដែល​លោក ស៊ុយ រ៉េ​ប្រា​ប៊ូ បានលើកឡើង​គឺ​ធ្វើយ៉ាងណា​ជួយ​ជំរុញ​កម្ពុជា​ជាពិសេស​ក្នុងការ​កែច្នៃ​ផលិត​ផល​កសិកម្ម​កម្ពុ​ជា​ក៏ដូចជា​ជំរុញ​ស្វែងរក​ទីផ្សារ​សម្រាប់​កសិផលរ​បស់​កម្ពុជា​ផងដែរ ។

​ពាក់ព័ន្ធ​នឹង​ការហោះហើរ​ត្រង់​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​ប្រសិនបើ​មាន ការហោះហើរ​ត្រង់​មែន​នោះ កម្ពុជា​ពិតជា​នឹង​ទទួលបាន​នូវ​កំណើន​ភ្ញៀវ​ទេសចរណ៍​កាន់តែច្រើន​បន្ថែមទៀត​ជាក់​ជាមិនខាន​៕​មន​