សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ត្បាញ​ក្រមា​ក្រឡា​ចុងក្រោយ ១០០០​ម៉ែត្រ នៅ​វាល​ព្រះមេរុ​

1493
ចែករម្លែក

​ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ នេះ បាន​អញ្ជើញ​ត្បាញ​ក្រមា​ក្រឡា​ចុងក្រោយ ១០០០​ម៉ែត្រ​។​

​យុវជន​កម្ពុជា​ដឹកនាំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្រោម​ចលនា «GOGO CAMBODIA» បានរួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​ត្បាញ់​ក្រមា​វែង​ជាងគេ​នៅលើ​ពិភពលោក​ប្រវែង ១០០០​ម៉ែត្រ​ក្រោម​ប្រធានបទ​ថា «​ជឿថា​ខ្ញុំ​ធ្វើបាន ជឿថា​យើង​ធ្វើបាន ជឿថា​ខ្មែរ​ធ្វើបាន​»​។ ព្រឹត្តិការណ៍​ត្បាញ​ក្រមា​ប្រវែង ១០០០​ម៉ែត្រ ដើម្បី​ឈានទៅ «​បំបែក​ឯតទក​គ្គក​ម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» ត្រូវបាន​បើក​ធ្វើ​ឡើងជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅលើ​សួនច្បារ​ព្រះមេរុ​មុខ​សារៈមន្ទីរ​ជាតិ ជាប់​ព្រះបរមរាជវាំង​។​

​មកដល់ពេលនេះ​មាន​អ្នកចូលរួម​ត្បាញ​ក្រ​ម៉ា​ចំនួន ប្រមាណ​ជាង ២​ម៉ឺន​នាក់​រួចមកហើយ​។ នៅ​ព្រឹក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​បាន​អញ្ជើញ​ត្បាញ​សរសៃ​ក្រ​ម៉ា ទី ១០០០​ម៉ែត្រ ដើម្បី​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​។​

​ព្រឹត្តិការណ៍​ត្បាញ​ក្រមា​វែង​ជាងគេ បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ចូលរួម​ត្បាញ​ក្រមា​ដោយ​សេរី​ចាប់ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៩​យប់ ដែល​រហូតមក​ដល់ពេលនេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​ត្បាញ់​រាបម៉ឺន​នាក់​ផងដែរ​។​

​ក្រមា​គឺជា​អត្តសញ្ញាណ​ជាតិខ្មែរ​ជា​របស​ប្រើប្រាស់ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ ឋានៈ សង្គម និង​សាសនា​។ ប្រជាជន​ខ្មែរ​គ្រប់រូប​សុទ្ធតែ​ស្គាល់ និង​ប្រើប្រាស់​ក្រមា​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ហើយ​វា​ជា​រឿងរ៉ាវ​ជីវិត និង​ប្រវត្តិសាស្ត្រ​នៃ​ប្រជាជន​ខ្មែរ ដែល​បាន​ចារឹក​ជាប់​នឹង​សរសៃអំបោះ​នីមួយៗ​នៃ​ក្រមា​។​

​ការបង្កើត​យុទ្ធនាការ​ត្បាញ​ក្រមា​វែង​ជាងគេ​នេះ មាន​គោលបំណង​សំខាន់ៗ​ចំនួន​៣ រួមមាន​៖ លើកកម្ពស់​មោទនភាព​ជាតិ និង​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​, បង្កើត​ការចូលរួមចំណែក​ពី​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដើម្បី​រួមគ្នា​ថែរក្សា និង​លើកស្ទួយ​មត៌ក​វប្បធម៌​ប្រពៃណី​ខ្មែរ និង​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព និង​ឯកភាព​ជាតិ​តាមរយៈ​ការរួម​គ្នា​បង្កើត​ស្នាដៃ​ដ៏​ធំ​សម្រាប់​ជាតិ​៕ ល​