សម្តេច ហ៊ុន សែន​: ” យើង​កំពុង​តាមដាន​ករណី​ជនជាតិ​ហូ​ឡង់​នៅ​ខេត្ត​ព្រះសីហនុ​”

197
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា កម្ពុជា​កំពុង​តាមដាន​ករណី​ទេសចរ​ហូ​ឡង់​ម្នាក់ ដែល​ស្ថិតនៅលើ​នាវា​មួយ​នៅ​ខេត្ត​ព្រះសីហនុ​។ ទេសចរ​នោះ​មាន​អាកា​រ​ក្តៅខ្លួន ហើយ​ត្រូវ​បានដាក់​នៅ​ដោយឡែកក្នុង​មន្ទីរពេទ្យ ក្នុង​ខេត្ត​ព្រះសីហនុ​។​

​សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បែបនេះ នៅក្នុង​ពិធីបើកការដ្ឋាន​ស្ដារឡើងវិញ​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ នា​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​កម្ពុជា​កំពុង​រង់ចាំ​លទ្ធផល​សំណាក​ពី​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​”។

សម្តេច​បាន​អរគុណ​ក្រសួងសុខាភិបាល​ដែល​បាន​ចាត់វិធានការ​ការពារ​ប្រជាពលរដ្ឋនៅក្នុង​ការទប់ស្កាត់​នូវ​ការឆ្លង​ជំងឺ​ពី​វីរុស​កូ​រ៉ូ​ណា​ថ្មី​។

​សម្តេច​បាន​មានប្រសាសន៍​ថា “​ថ្ងៃនេះ​ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​បានឃើញ​ប្រជាពលរដ្ឋ​យើង​ដល់ពេលនេះអត់​មាន​ពាក់​ម៉ាស​ទេ​។ កាលពី​ពេលមុន​នោះ ម៉ាស​ឡើងថ្លៃ រហូត​បង្ខំចិត្ត​ឲ្យ​នាយករដ្ឋមន្ត្រី​ឡើង​កញ្ចក់​ទូរទស្សន៍​និយាយ​ពី​ករណី​នៅ​ប្រទេស​របស់​យើង មិនមែន​កើត​ជំងឺ​កូ​រ៉ូ​ណា​ទេ គឺ​ជំងឺ​ភ័យខ្លាច​។ ឥឡូវនេះ ករណី​កូ​រ៉ូ​ណា​ត្រូវបាន​បញ្ចប់​នៅ​កម្ពុជា ដោយសារតែ​ជនជាតិ​ចិន​ដែល​មកពី​ខេត្ត​វូ​ហាន​នោះ គាត់​បាន​ចេញពី​មន្ទីរពេទ្យ​ពីថ្ងៃ​ពី​ម្សិល​ហើយ តាម​គម្រោង​នៅថ្ងៃនេះគាត់​នឹង​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​វិញ​៕” /Ha