សម្ព័ន្ធ​សង្គម​ស៊ីវិល​និង​អង្គការ​សង្គ្រោះ​មេឃ​ព័ណ៌​ខៀវ​ចិន​ជួបពិភាក្សា​ស្តីពី​ការចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​

111
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលរង​ខេត្ត​តំណាង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​កាល​ពី​លពី​រសៀល​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ចូលរួម​ប្រជុំពិភាក្សា​ស្តីពី​ការចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​។​រៀបចំ​ដោយ​វេទិការ​សម្ព័ន្ធ​សង្គម​ស៊ីវិល​និង​អង្ក​ការសង្គ្រោះ​មេឃ​ព័ណ៌​ខៀវ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ជំនួប​ប្រជុំ​ជាមួយ​ក្រុមការងារ​សម្ព័ន្ធ​សង្គម​ស៊ីវិល​ដឹកនាំ​ដោយ​លោក​ស៊ឹម​វុ​ទ្ធា​ម​អគ្គលេខាធិការរង​នៃ​សម្ព័ន្ធ​សង្គម​ស៊ីវិល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​ក្នុងនោះ​ចូលរួម​ពី​លោកនាយក​រដ្ឋបាល​សាលាខេត្ត​,​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​,​ស្នងការរង​នគរបាល​ខេត្ត​,​អភិបាលក្រុង​,​ស្រុក​,​នាយករង​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត​,​អនុ​ប្រ​ធា​ការិយាល័យ​នៃ​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​,​។​

​សូមបញ្ជាក់ថា​ក្រុមការងារ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នឹងធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០ នៅលើ​គោលដៅ​សំខាន់ៗ​ក្នុង​ក្រុង​ព្រះវិហារ​។​រួមមាន​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្តព្រះវិហារ​,​ផ្ទះ​ដែល​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​កាលពី​ខែមីនា​,​ព្រះវិហារ​អ៊ិ​ស្លាម​ក្នុងភូមិ​ឡឥដ្ឋ​ក្រុង​ព្រះវិហារ​,​និង​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​កំរិត​១ ក្នុង​ក្រុង​ព្រះវិហារ​៕S/​