សម្ភារ​វេជ្ជសាស្ត្រ​របស់​ចិន​សម្រាប់​ប្រទេស​អាហ្វ្រិក​ចំនួន​១៨ មកដល់​ហ្កា​ណា​

120
ចែករម្លែក

​ក្រុម​បុគ្គលិក​បាន​រើ​យក​គ្រឿង​បរិក្ខារ​ពេទ្យ​របស់​ចិន​ចេញពី​យន្ដហោះ​មួយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កូតូ​តា​នៅទី​ក្រុងអាក់​ក្រា ប្រទេ​សហ្កា​ណា​កាលពី​ថ្ងៃទី ០៦ ខែ​មេសា​ឆ្នាំ ២០២០ ។

​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​របស់​ចិន​សម្រាប់​ប្រទេស​ចំនួន​១៨​នៅ​អាហ្វ្រិក​បាន​មកដល់​ប្រទេ​សហ្កា​ណា កាលពី​ថ្ងៃ​ចន្ទ​ទី​០៦ ខែ​មេសា ហើយ បន្ទាប់​មក​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ទាំងនេះ ត្រូវបាន​គ្រោង​​នឹង​ប្រគល់​ទៅ​ឱ្យ​ប្រទេស​ចំនួន​១៧​ផ្សេងទៀត​នៅ​អាហ្វ្រិក ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត​នេះ​។​នេះ​បើ​យោង​តាម​វេបសាយ​xinhuanet​។​

​ប្រទេស​ដែល​ទទួល​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ទាំងនេះ​គឺមាន ប្រទេ​សហ្កា​ណា នី​ហ្សេ​រី​យ៉ា សេនេ​ហ្គាល់ ហ្គា​បុង សៀ​រ៉ា​ឡេ​អូន ហ្គី​ណេ​ប៊ី​ស្សូ ហ្គី​ណេ កូត​ឌី​វ័រ ហ្គំ​ប៊ី លី​បេរី​យ៉ា ម៉ាលី បូ​គី​ណាហ្វា​សូ កុង​ហ្គោ អេក្វាទ័រ​ហ្គី​ណេ​ តូ​ហ្គោ បេណាំង កាប់​វែរ និង សៅ​តូ​មេ​ព្រីន​ស៊ីពី​៕​ប្រែ​សម្រួល​៖​សុខា​/sn

គ្រឿង​បរិក្ខារ​ពេទ្យ​ចិន​ត្រូវបាន​យកចេញ​ពី​យន្ដហោះ​មួយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កូតូ​តា​នៅទី​ក្រុងអាក់​ក្រា​កាលពី​ថ្ងៃទី ០៦ ខែ​មេសា​ឆ្នាំ