សម្រស់​! មិន​ចង់​ឡើង​មុន​លើ​ស្បែក អាហារ​អ្វីខ្លះ​គួរ ឬ​មិនគួរ​ទទួលទាន​?

218
ចែករម្លែក

អាហារ​និង​ភេសជ្ជៈ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​សុខភាព​រាងកាយ​ទាំងមូល​រួមទាំង​បញ្ហា​ឡើង​មុន​លើ​ស្បែក​។ ថា​តើ​អាហារ​អ្វីដែល​អ្នក​គួរ ឬ​មិនគួរ​ទទួលទាន​ដើម្បី​ទប់ស្កាត់​បញ្ហា​មុន​?

អាហារ​និង​ភេសជ្ជៈ​គួរ​ទទួលទាន​
១. បន្លែ​បៃតង
​ការទទួល​ទាន​បន្លែ​បៃតង គឺ​ប្រសើរ​ណាស់​សម្រាប់​សុខភាព​ស្បែក​ទប់ស្កាត់​ការឡើង​មុន​។ នេះ​ក៏​ព្រោះតែ​អាហារ​នេះ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​ស​សៃ វីតាមីន និង​ជាតិ​រ៉ែ​ដែល​អាច​កម្ចាត់​រាល់​ជាតិពុល​ពី​ក្នុង​រាងកាយ ហើយ​ទប់ស្កាត់​ការកកើតឡើង នូវ​ជាតិ​ប្រេង​និង​ញើស​ច្រើន​លើស​លើ​ស្បែក​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​! ការទទួល​ទាន​បន្លែ​បៃតង ក៏​ជួយផ្ដល់​សារធាតុចិញ្ចឹម​ដល់​ស្បែក​ដូច្នេះ​អ្នកនឹង​រក្សាបាន​នូវ​ស្បែក​មាន​សុខ​ភាពល្អ​ទន់​រលោង​ស្រស់ស្អាត​គ្រប់ពេល​ផងដែរ​។​

២. ទឹកក្រូច​ច្របាច់​ស្រស់​
​ភេសជ្ជៈ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​មិនឱ្យ​បំផ្លាញ​កោសិកា ស្បែក​ជួយ​ទប់ស្កាត់​រោគ​មុន​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​អ្នក​មិន​បន្ថែម​ស្ករ​ក្នុង​ទឹកក្រូច​។​

៣. គ្រាប់​ធញ្ញជាតិ​
​អាហារ​មួយ​ប្រភេទ​ដែល​ជួយ​ទប់ស្កាត់​មុន​លើ​ស្បែក​នោះ​គឺ​គ្រាប់​ធញ្ញជាតិ​ដែលជា​ប្រភព ដ៏​ប្រសើរ​នៃ​វីតាមីន E​។​វីតាមីន​នេះ​ក៏​ជួយ​ការពារ​ស្បែក​ប្រឆាំងនឹង​ពន្លឺព្រះ អាទិត្យ​គួរឱ្យ​កត់ សម្គាល់​។ ទោះជា​យ៉ាងណា​មិនគួរ​ទទួលទាន​លើស​ពីមួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​

៤. ត្រី​សម្បូរ​ខ្លាញ់​
​កុំ​ភ្លេច​បន្ថែម​ត្រី​សម្បូរ​ខ្លាញ់​ក្នុង​របប​អាហារ​ប្រសិនបើ​ចង់​រក្សា​សុខភាព​ស្បែក​ល្អប្រសើរ​ចៀសផុត​បញ្ហា​មុន​។ នេះ​ក៏​ព្រោះតែ​ត្រី​សម្បូរ​ខ្លាញ់​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល រាងកាយ​ត្រូវការ​ដើម្បី​រក្សា​សុខភាព​ទាំងមូល រួមទាំង​ទប់ស្កាត់​បញ្ហា​ស្បែក​ផ្សេងៗ​។​

អាហារ​និង​ភេសជ្ជៈ​គួរ​ចៀសវាង
១. ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង
​អ្នកជំនាញ​ផ្នែក​ថែរក្សា​ស្បែក​បានអោយដឹងថា ការទទួល​ទាន​ជាតិ​អាល់កុល​គឺជា​រឿង​ដ៏​អាក្រក់ បំផុត​មួយ​ចំពោះ​សុខភាព​ស្បែក​។ ការទទួល​ទាន​គ្រឿង​ស្រវឹង​ហួសប្រមាណ​ផ្ដល់​ប៉ះពាល់ ជាច្រើន ហើយ​ទីមួយ​នោះ គឺ​ជាតិ​អាល់កុល​បង្ក​ការរំខាន​ដល់​អ័រម៉ូន​ដែល​នឹង​នាំឱ្យ​កើតមុន​។ ទី​ពីរ​នោះ គឺ​វា​ធ្វើអោយ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ត្រូវ​ចុះខ្សោយ​ដោយ​ការជំនួស​បាក់តេរី​សំខាន់ៗ នៅក្នុង​ពោះវៀន​។ ទី​បី​នោះ គឺ​ជាតិ​អាល់កុល​ធ្វើអោយ​ស្បែក​ប្រែជា​ស្ងួត បាត់បង់​សំណើម ហើយ​ថែមទាំង​ធ្វើឱ្យ​អ្នក​មើលទៅ​ដូច​ហើមៗ​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម កាត់បន្ថយ ឬ​បញ្ឈប់​ការទទួល​ទាន​គ្រឿង​ស្រវឹង ឬក៏​ទទួលទាន​ក្នុង​កម្រិត​តិចតួច​។​

២. អាហារ​ធ្វើឡើង​ពី​ទឹកដោះគោ​
​ទឹកដោះគោ​ស្រស់​មាន​ផ្ទុក​អ័រម៉ូន​លូតលាស់​ដែល​ធ្វើឱ្យ​ក្រពេញ​ខ្លាញ់​កាន់តែ​សកម្ម​ជា​លទ្ធផល ស្បែក​របស់​អ្នកនឹង​ឡើង​ខ្លាញ់​ច្រើន​ដែល​ងាយ​កើតមុន​។ លើសពីនេះទៅទៀត​ទឹកដោះគោ​គុណ ភាព​ទាប​ដែលមាន​ប្រភពពី​គោ​ដែល​ត្រូវបាន​ចិញ្ចឹម​ឱ្យ​ស៊ី​ពោត និង​សណ្ដែកសៀង​មិនមែន​ស្មៅ ឡើយ គឺ​សម្បូរ​ណាស់​ហើយ​ប្រសិនបើ​អ្នកទទួល​ទាន​ចំ​ទឹកដោះគោ​គ្មាន​គុណភាព​ច្រើន អ្នក​ប្រាកដ ជា​ងាយ​នឹង​ជួបប្រទះ​បញ្ហា​នៃ​រោគ​មុន​។ ហើយ​ចំពោះ​អ្នកចាញ់​ឡាក់​តូ​ស​វិញ ប្រសិនបើ​ទទួលទាន​ទឹកដោះគោ​ក៏​អាច​នឹង​ជួបប្រទះ​បញ្ហា​ស្បែក​ជាច្រើន​ដូចជា រោគ​មុន និង​ជំងឺ​សើ​ស្បែក​ត្រអក​។​

៣. សាច់​កែច្នៃ
​សាច់​កែច្នៃ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រៃ ឬ​អំបិល​ដែល​អាចធ្វើឱ្យ​អ្នកមាន​អាកា​រៈ​ហើម​។ សាច់​ប្រភេទ​នេះ​ក៏​ជា​ប្រភព​នៃ​សារធាតុ nitrites ដែល​បំផ្លាញ​កូ​ឡា​ជែ​ន​និង​ភាពបត់បែន​ក្នុង​ស្បែក ផងដែរ​។ ការទទួល​ទាន​សាច់​កែច្នៃ​ក៏​អាចធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​អាយុ​ផងដែរ​ដោយ​វា​គ្មាន ផ្ទុក​សារធាតុចិញ្ចឹម​ល្អៗ​ដើម្បី​ទ្រង់​ទ្រង់​សុខភាព​ស្បែក​រក្សា​ភាព​ក្មេង​ជាង​វ័យ​។ ដូច្នេះ​ដើម្បី​ជៀស ផុតពី​គ្រោះថ្នាក់ កុំ​ទទួលទាន​សាច់​កែច្នៃ​ច្រើនពេក និង​មិនត្រូវ​ទទួលទាន​រាល់ថ្ងៃ​ឡើយ​។​

៤. ទឹក​ផ្លែឈើ​កំប៉ុង ឬ​ដប​
​ទឹក​ផ្លែឈើ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​មិន​ចាញ់​ភេសជ្ជៈ​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង ឡើយ​! ជាតិ​ស្ករ​នៅក្នុង​ទឹក​ផ្លែឈើ​កំប៉ុង ឬ​ដប​ផ្ដល់​ផល​អាក្រក់​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ស្បែក ដោយ​វា​បំបែក​កូ​ឡា​ជែ​ន​ដ៏​សំខាន់​ក្នុង​ស្បែក​។ លើសពីនេះ ទៅទៀត ទឹក​ផ្លែឈើ​កំប៉ុង ឬ​ដប​គ្មាន ផ្ទុក​ជាតិ​ស​សៃ​ដែល​ស្បែក​ត្រូវការ​ចាំបាច់​គ្រប់គ្រាន់​ឡើយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចំពោះ សុខភាព​ស្បែក​ជៀស​ផុតពី​ជាតិពុល ក៏ដូចជា​បញ្ហា​នានា ហើយ​ទទួលបាន​នូវ​វីតាមីន និង​ជាតិ រ៉ែ​ល្អៗ អ្នក​អាច​កិន​ផ្លែឈើ​ស្រស់ ឬ​បន្លែ​ជា​ភេសជ្ជៈ​យកមក​ទទួលទាន​ដោយ​ខ្លួនឯង​ជំនួស​ការ ទិញ​ទឹក​ផ្លែឈើ​កំប៉ុង ឬ​ដប​មក​ទទួលទាន​។​អ្នក​ក៏​អាច​ទទួលទាន​ផ្លែឈើ​ស្រស់ៗ​តែម្ដង​ដើម្បី ទទួលបាន​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ពេញលេញ​ដែលមាន​ផ្ទុក​ក្នុង​ផ្លែឈើ​។​

៥. អាហារ​បំពង ឬ​ចៀន​
​អាហារ​ប្រភេទ​នេះ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​បង្កបញ្ហា​មុន​បាន​យ៉ា​ងាយ​លើ​ស្បែក​។ ជាតិ​ខ្លាញ់ ក៏ដូចជា​ជាតិ​ប្រេង​ក្នុង​អាហារ​បំពង​កែច្នៃ​អាចធ្វើឱ្យ​ស្បែក​គ្មាន សុខភាព​ល្អ និង​ថែមទាំង​ប្រមូលផ្ដុំ​ខ្លាញ់​ហួសប្រមាណ​ទៀតផង​៕ ដោយៈ health.com.kh

Skin problems. Ages wrinkles problem, face skin infection treatment and dark circles under eyes or black head pores, acne problems. Dermatology health vector icons set