សហព័ន្ធ​ខ្មែរ​ហែល​ទឹក​ចុះ MOU នឹង​ក្រុមហ៊ុន Herbalife រយៈពេល​២​ឆ្នាំ​

1027
ចែករម្លែក

(​ភ្នំពេញ​)៖ សហព័ន្ធ​ខ្មែរ​ហែល​ទឹកបាន​ចុះ​លេខា​លើ​កិច្ច​ព្រម​ព្រៀម​ជាមួយ​ក្រុមហ៊ុន Herbalife នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧ ដើម្បី​គាំទ្រ​ដល់​អាហារូបត្ថម្ភ​របស់​អត្ត​ព​លិ​ក​ហែល​ទឹក​កម្ពុជា​។

​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ចុះ MOU ជាមួយ​អ្នកស្រី ឈុន ណៃ​ឈី​វ ជា​នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន Herbalife ។ លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុងឱកាស​នោះ​។​

​លោក ហែម គី​រី បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​កិច្ច​ព្រម​ព្រៀម​ជាមួយ​ក្រុមហ៊ុន Herbalife ដែលមាន​រយៈពេល​២​ឆ្នាំ រួមមាន​ការផ្តល់​ផលិតផល​អាហារ​បំប៉ន Herbalife របស់ខ្លួន​ដល់​អត្ត​ព​លិ​ក​ហែល​ទឹក និង​ជួយ​ដល់​ការបណ្តុះបណ្តាល​ផ្នែក​អាហារ​បំប៉ន​កីឡា ដល់​ក្រុម​កីឡាហែលទឹក​ក្នុង​សហព័ន្ធ ដើម្បី​ជួយ​ពួក​បង្កើន​សមត្ថភាព​ក្នុងការ​ប្រកួត​កីឡាហែលទឹក​ជាតិ និង​អន្តរជាតិ​។

​ក្រុមហ៊ុន Herbalife បានផ្តល់​ដល់​កីឡាករ​-​កីឡាការិនី​ចំនួន​៣០​នាក់ និង​គ្រូបង្វឹក​ចំនួន​៤ រួមទាំង​សម្ភារ​កីឡា គ្រូបង្វឹក​ផ្នែក​អាហារ​បំប៉ន ថែមទាំង​អាហារ​បំប៉ន​ប្រភេទ Herbalife Formual 1Sport និង​CR7 Drive​។

​លោក​ប្រធាន ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា នេះ​ជា​រឿង​ល្អ​មួយ​ដែល​យើង​បាន​បន្ត​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​Herbalife​ជាថ្មី​ម្តងទៀត​។ យើង​រីករាយ​ណាស់ ដែល​ទទួល​បានផ្តល់​ផលិតផល​អាហារ​បំប៉ន​សុខភាព​សម្រាប់​កីឡាករ​យើង ព្រមទាំង​ដំបូន្មាន និង​ការបណ្តុះបណ្តាល​ផ្នែក​ផ្តល់​អាហារ​បំប៉ន ដែល​អាចជួយ​ពួកគេ​កាន់តែ​ខ្លាំំ​ង​ក្នុង​ការប្រកួត​៕L (​ដោយ​៖ រ៉ូ​ហ្សា​)