សហរដ្ឋ​អាម៉េរិក​ចាប់ផ្តើម​ការចរចា​ជាមួយ​ក្រុម​តា​លី​បង់​ឡើងវិញ​បន្ទាប់​ពី ដូ​ណា​ល់​ត្រាំ ផ្តល់​សញ្ញា​ភ្លើង​ខៀវ​

262
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៤​ខែ​ធ្នូ​ថា អ្នកចរចា​អាម៉េរិក​អំពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​នឹង​ចាប់ផ្តើមជំនួ​ប​ចរចា​ឡើងវិញ​ជាមួយ​ក្រុម​តា​លី​បង់ នៅ​ឆាប់ៗ​នេះ​​និង​ស្វែងរក​កិច្ចប្រឹងប្រែង​ឆ្ពោះទៅ​រក​បទ​ឈប់​បាញ់ គឺ​រយៈពេល​៣​ខែ​បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ឈប់​កិច្ចប្រឹងប្រែង​ការទូត ភ្លាមៗ ។​

​មន្ត្រីជាន់ខ្ពស់​អា​ហ្វ​ហ្គានី​ស្ថាន បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា​លោក ហ្សា​ល់​មេ ខា​លីហ្សា​ត អ្នកចរចា​អាម៉េរិក​បាន​មក​ដល់​ទី​ក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ​ដើម្បី​ជួប​ជាមួយ ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន​គឺ​មិនដ​ល់​មួយ​សប្តាហ៍​បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ហើយ​ចង់​វិលត្រឡប់​​ទៅរក​ការចរចា​ឡើងវិញ​។​

​ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយថា លោ​កហ្សាល់​មេ ខា​លីហ្សា​ត​ជា​អ្នកចរចារ​ជើងចាស់​អាម៉េរិក​ដែល​បាន​កើត​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​នេះ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​​ប្រទេស​កាតា​ដើម្បី​ជួប​ជាមួយ​ក្រុម​តា​លី​បង់​បន្ទាប់ពី​កិច្ច​ជំនួប​របស់​លោក​នៅ​ទីក្រុង​កា​ប៊ុល​។​

​ដោយ​យល់​ស្រប​នឹង​ការព្រួយបារម្ភ​ដែល​បាន​លើកឡើង​ដោយ​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន​នោះ​ក្រសួងការបរទេស​អាម៉េរិ​ក​បាន​សម្តែង​ការគាំទ្រ​ចំពោះ​បទ​ឈប់​បាញ់​មួយ​ដែល​​ក្រុម​តា​លី​បង់​បាន​បដិសេធ​ជា​យូរ​មក​ហើយ​និង​មិន​មាន​នៅក្នុង​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ដែល លោក ហ្សា​ល់​មេ ខា​លីហ្សា​ត​បាន​សម្រេច​បាន​កាលពី​ពេលមុន​នេះ​ជាមួយ​ក្រុម​​ឧទ្ទាម​អ៊ីស្លាម​នេះ​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​ស​អាម៉េរិក​បាន​និយាយថា ឯកអគ្គរដ្ឋទូត​អាម៉េរិក លោ​កហ្សាល់​មេ ខា​លីហ្សា​ត​នឹងចូលរួម​ជំនួប​ចរចា​ជាមួយ​ក្រុម​តា​លី​បង់​ដើម្បី​ពិភា​​ក្សា​អំពី​ជំហាន​ដែល​អាច​នាំឱ្យ​មាន​ការចរចា​រអា​ហ្វ​ហ្គានី​ស្ថាននិង​ការដោះស្រាយ​សង្គ្រាម​ដោយ​សន្តិវិធី​ជា​ពិសេស ការកាត់បន្ថយ​អំពើហិង្សា ដែលនាំឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​៕​ដោយ​៖​សុខា​/sn

ឯកអគ្គរដ្ឋទូត​អាម៉េរិក លោ​កហ្សាល់​មេ ខា​លីហ្សា​ត​នឹងចូលរួម​ជំនួប​ចរចា​ជាមួយ​ក្រុម​តា​លី​បង់​