សាខា​កាកបាទក្រហម​ខេត្តព្រៃវែង​បើក​កិច្ចប្រជុំ​ដើម្បី​ស្រង់​ទិន្នន័យ និង​ការពារ​គ្រោះមហន្តរាយ​

6961
ចែករម្លែក

(​ព្រៃវែង​)៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧​នៅ​សា​ខាក​បាទ​ក្រហម​ខេត្តព្រៃវែង បាន​បើក​កិច្ចប្រជុំ​ប្រចាំឆមាស​ទី​១ ដើម្បី​ស្រង់​ទិន្នន័យ​អ្នកក្រីក្រ និង​លើក​ទិសដៅ​ការពារ​គ្រោះមហន្តរាយ​។​

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​ជា​ប្រធាន​សាខា​ក​បាទ​ក្រហម​ខេត្តព្រៃវែង ដែលមាន​ការចូលរួម​ពី​លោក​ឧកញ៉ា លោក លោកស្រី អនុប្រធាន​គណៈកម្មាធិកា​រ​សា​ខាក​បាទ​ក្រហមសមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា និង​សហការី​។​

​ក្នុងនោះ​គឺមាន​ការលើកឡើង​នៅ​គម្រោង​ផ្សេងៗ ដូចជា ​របាយ​ការ​ណ៌​សកម្មភាព និង​ហិរញ្ញវត្ថុ​របស់​សាខា​ខេត្ត​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៧ ការត្រៀម​បង្កា​គ្រោះមហន្តរាយ​គ្រោះទឹកជំនន់ ឆ្នាំ​២០១៧​ស្រង់​ទិន្នន័យ​គ្រួសារ​ខ្វះ​អណ្តូង​ទឹកស្អាត​ប្រើប្រាស់​គ្រោង​បន្ត​ការសង់​ផ្ទះ និង​បង្គន់​អនាម័យ ជូន​គ្រួសារ​ចាស់ជរា ទុរគតជន​។ និង​គ្រួសារ​ក្រីក្រ​សម្រាប់​ឆ្នាំ​២០១៨​គម្រោង​សុខភាព​គ្រាអាសន្ន​។ ​និង​បន្ត​បណ្តុះបណ្តាល​ដល់​មន្ត្រី​ប្រចាំការ​អនុសាខា និង​អ្នកស្ម័គ្រចិត្ត​ទាំង​២​វគ្គ​ដែលមាន​ចំនួន​៦០​នាក់​ដែល​មកពី​ស្រុក​ពាម​រក៍ កំពង់ត្របែក និង​ស្រុក​ពាម​ជ័រ​ឲ្យ​បាន​យល់ដឹង​ពី​វិធីសាស្ត្រ ដើម្បី​ជួយ​ពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា​។ ​រីឯ​ការបណ្ដុះបណ្ដាល​នេះ គឺ​នឹង​ធ្វើឡើង​នៅ​សាលប្រជុំ​សា​ខាក​បាទ​ក្រហម​ខេត្តព្រៃវែង នាពេល​ក្រោយៗ​៕L ដោយ​៖​ចាន់ ថន​