សាលា​៣១​ខ្នង​៣១៨​បន្ទប់​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​ខេត្តបាត់ដំបង​

136
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​សាលាបឋមសិក្សា អនុវិទ្យាល័យ​និង​វិទ្យាល័យ​នៅ​ស្រុក​សំពៅ​លូន ,​ស្រុក​ភ្នំព្រឹក​,​ស្រុក​មោង​ឬ​ស្សី​,​ស្រុក​ប​វេ​ល​,​ស្រុក​រតនមណ្ឌល​,​ក្នុង​ខេត្តបាត់ដំបង​ទទួលបាន​អគារសិក្សា​ចំនួន​៣១​ខ្នង​មាន​៣១៨​បន្ទប់​សម្រាប់​ឱ្យ​សិស្សានុសិស្ស​បាន​រៀនសូត្រ​ដែល​សាងសង់ឡើង​ដោយ​កងវិស្វកម្ម​សម្តេច​តេ​ជោ​ហ៊ុនសែន​។


​លោក​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​បានឱ្យដឹងថា​ក្នុងចំណោម​សាលាបឋមសិក្សា​អនុវិទ្យាល័យ​និង​វិទ្យាល័យ​នៅក្នុង​ស្រុក​សំពៅ​លូន​ភ្នំព្រឹក​មោង​ឬ​ស្សី​ប​វេ​ល​រតនមណ្ឌល​ក្នុង​ខេត្តបាត់ដំបង​ដែលជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​។​ក្នុងនោះ​មាននៅ​ស្រុក​មោង​ឬ​ស្សី​មាន​អគារសិក្សា​១​ខ្នង​២​ជាន់​២៤​បន្ទប់​។​ស្រុក​សំពៅ​លូន​ទទួលបាន​ច្រើនជាងគេ​គឺមាន​អគារ​៥​ខ្នង​និង​មាន​ទីចាត់ការ​ថែមទៀត​។​


​សាលាបឋមសិក្សា​ហ៊ុនសែន​មោង​ឬ​ស្សី​មាន​២​ខ្នង​២០​បន្ទប់​សាងសង់​រួចហើយ​។​នៅ​ភូមិ​ទួល​ខ្ពស់​ស្រុក​ភ្នំព្រឹក​មាន​អគារ​១​ខ្នង​២​ជាន់​អន្តេរ​វា​សិ​ក​ដ្ឋា​ន​បណ្ណាល័យ​បឋមសិក្សា​សរុប​២០​បន្ទប់​។​វិទ្យាល័យ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​មាន​អគារសិក្សា​១​ខ្នង​២៤​បន្ទប់​កម្ពស់​៣​ជាន់​និង​មាន​ទីចាត់ការ​ផងដែរ​។​វិទ្យាល័យ​កំរៀង​១​ខ្នង​៣​ជាន់​៣០​បន្ទប់​និង​ទី​ចា​ត​ការ​ផងដែរ​។​

​អន្តេរ​វា​សិ​ក​ដ្ឋា​ន​អនុវិទ្យាល័យ​ប​វេ​ល​សាមគ្គី​មាន​១​ខ្នង​២​ជាន់​១២​បន្ទប់​។​អនុវិទ្យាល័យ​ត្រែង​ស្រុក​រតនមណ្ឌល​មាន​១​ខ្នង​៣​ជាន់​១៨​បន្ទប់​។​វិទ្យាល័យ​ស្តៅ​សន្តិភាព​ស្រុក​រតនមណ្ឌល​មាន​៣​ជាន់​១៨​បន្ទប់​។​អនុវិទ្យាល័យ​សំឡូត​មាន​១​ខ្នង​៣​ជាន់​១៨​បន្ទប់ និង​បណ្ណាល័យ​៕S/

​រូប​ថ​តះ​សម្តេច​តេ​ជោ​ហ៊ុនសែន​ជួយ​សាងសង់​សាលារ​រៀន​នៅ​ខេត្តបាត់ដំបង​សរុប​៣១​ខ្នង​មាន​៣១៨​បន្ទប់​