សាល ច័ន្ទ​ដាលីន ប្រកាស​ខ្លួន​ត្រៀម​ចូល​ការប្រកួត​បរ​វក​ញ្ញា Miss Grand Cambodia 2020

224
ចែករម្លែក

ភ្នំពេញ​: តារា​ម៉ូ​ដែល​កញ្ញា សាល ច័ន្ទ​ដាលីន បាន​បង្ហើប​ឱ្យដឹងពី​គម្រោង​ត្រៀម​ចូលរួម​ការប្រកួត​បវរកញ្ញា Miss Grand Cambodia 2020 ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចុងឆ្នាំ​២០២០​នេះ ខណៈ​មាន អ្នក​បង្ហាញ​ម៉ូត​ជាច្រើន​កំពុងតែ​ដាក់​រួចហើយ​ដូចគ្នា​។​

​បើទោះបីជា​វិបត្តិ​រាតត្បាត​នៃ​កូ​រ៉ូ​ណា​វិ​រុស​បានធ្វើឱ្យ​ប៉ះពាល់​សេដ្ឋកិច្ចពិភពលោក​និង​កម្មវិធី​ជាច្រើន​ដែល​គ្រោងទុក​ត្រូវ​រំសាយ​និង​ផ្អាក​ក៏ដោយ​ ក៏​កម្មវិធី​ប្រកួត​បរ​វក​ញ្ញា Miss Grand Cambodia 2020 នៅតែ​ប្រកាស​ធ្វើ​កម្មវិធី​តាម​កម្មវិធី​គ្រោងទុក និង បើក​ការដាក់​ពាក្យ​តាំងពី​អំឡុង​ដើម ឆ្នាំ​២០២០​មកហើយ​។ ជាមួយគ្នានេះ តារា​បង្ហាញ​ម៉ូត​ស៊ិច​ស៊ី សាល ច័ន្ទ​ដាលីន ​បានប្រកាស​ខ្លួន ចូល​ជា​បេក្ខភាព​ក្នុងការ​ដណ្តើម​មកុដ​បវរកញ្ញា​មួយ​នេះ​។

​កញ្ញា សាល ច័ន្ទ​ដាលីន បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​ឱ្យដឹងថា នាង​បានដាក់​ពាក្យសុំ​ចូលរួម​ប្រកួត​បវរកញ្ញា Miss Grand Cambodia 2020 ដែល​នឹង​ត្រៀម​ធ្វើនាពេលខាងមុខ​នេះហើយ​។ នាង​មាន​អារម្មណ៍​សប្បាយចិត្ត​ដែល​នាង​ចូលរួម​កម្មវិធី​ប្រកួត ប្រជែង​លើក​នេះ បើទោះបីជា​នាង​ធ្លាប់​ចូលរួម​ប្រឡង​កម្មវិធី Miss Universe Cambodia ឆ្នាំ​២០១៩ ម្តង​ហើយក៏​ដោយ​។ ការសម្រេចចិត្ត​​ចូលរួម​ប្រកួត​លើក​នេះ​ដោយសារតែនាង​ទទួលបាន​ការគាំទ្រ​ពី​មិត្ត​ភក្តិ បងប្អូន និង មនុស្ស​ជាច្រើន​ទៀត ស្រលាញ់​គាំទ្រ​នាង​ឱ្យ​នាងលេចមុខ​ក្នុង​កម្មវិធី Miss Grand Cambodia 2020 ចុងឆ្នាំ​នេះ​។ នាង​ក៏​សង្ឃឹមថា​ការប្រកួត លើក​នេះ នាង​នឹង​ទទួល​ការគាំទ្រ​ខ្លាំង​ក្នុងការ​ដណ្តើម​មកុដ​រាជិ​នី​តំណាង​កម្ពុជា​នា​ឆ្នាំនេះ​។

​តារា​ស្រី​​រូបនេះ​បា​ននិយាយថា “​ខ្ញុំ​មិនដឹងថា​ថ្ងៃ​ខាងមុខ​ទៅ​ជាយ៉ាងណា​ដែរ​ទេ​។ ខ្ញុំ​ខំប្រឹង​អស់ពី​សមត្ថភាព​។ បើ​ទោះ​ខ្ញុំ​មិនបាន​ពាន​របស់​កម្មវិធី​ក៏ដោយ ​ប៉ុន្តែ​ខ្ញុំ​ក៏បាន​ឈ្នះ​នៅក្នុង​ចិត្ត​អ្នកគាំទ្ររបស់ខ្ញុំ​រួចទៅហើយ​”​។​

​សូមបញ្ជាក់ថា កញ្ញា សាល ច័ន្ទ​ដាលីន ពិតជា​គួរឱ្យ​សរសើរ​ដែលមាន​ទេពកោសល្យ ជាតា​រាម៉ូ​ដែល​ក្លាហាន​ហ៊ាន​បញ្ចេញ​សមត្ថភាព និង ដងខ្លួន​ដ៏​សិច​ស៊ី​បង្ហាញ​ទៅកាន់​មហាជន​និង ពិភពលោក​។ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នាង​បាន​លេង​កាយវិការ​បញ្ចេញ​ភាព​សិច​ស៊ី ស្ថិតក្នុង​ឈុត​ប៊ី​គី​នី​ស្បែក​ខ្លា ត្រូវបាន​មហាជន​និង​ជាពិសេស​ប្រុសៗ​នាំគ្នា​លាន់មាត់​សរសើរ​នាង មាន​រូប​ស្លី​ម​ស្អាត ។ អ្វីដែល​សរសើរ​ខ្លាំង​នោះ​គឺ ត្រគាក​របស់​នាង​ពេញរូប ពេញរាង​សមជាតារា​ម៉ូ​ដែល​។ ប្រុសៗ​ដែល​បានឃើញ​នាង​ស្លៀក​ប៊ី​គី​នី​បាននាំគ្នា​លាន់មាត់​ប្រើ​ភាសា​ថា “GOAL”​។​

​សូម​រំលឹក​ផងដែរ កញ្ញា សាល ច័ន្ទ​ដាលីន ធ្លាប់​ចូលរួម​ប្រឡង​កម្មវិធី Miss Universe Cambodia ឆ្នាំ ២០១៩ ប៉ុន្តែ​នាង​មិន​ទទួលបាន​ជ័យលាភី​ឡើយ​ក្នុង​ការដណ្តើម​មកុដ​មួយ​នេះ ប៉ុន្តែ​នាង​នៅតែឈរជើង​ក្នុង​វិស័យ​បង្ហាញ​ម៉ូត​មិន​បោះបង់​ឡើយ​។ ជាមួយគ្នានេះ ពិតជា​ធ្វើឱ្យ​ទស្សនិកជនប្លែក​ភ្នែក និង ស្ទើរតែ​មិន​ជឿថា រូបថត​សិច​ស៊ី​ប៉ុស្តិ៍​នេះ​គឺជា​នាង ហើយ​នាង​ហ៊ាន​ថត​សិច​ស៊ីបែបនេះ ធ្វើឱ្យ​ផ្ទុះ​ការគាំទ្រ​ពី​សំណាក់​មិត្ត​សិល្បៈ និង បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕ ដោយ​: បូ​រិ​ន​/hA