សិង្ហបុរីព្រមានដាក់គុកនិងពិន័យធ្ងន់ធ្ងរចំពោះអ្នកជំងឺកូរ៉ូណា ដែលកុហកអំពីទីតាំងពួកគេធ្លាប់ទៅ

210
ចែករម្លែក

សិង្ហបុរីគំរាមដាក់គុកនិងពិន័យធ្ងន់ធ្ងររហូតដល់ ៧.២៥០ ដុល្លារចំពោះអ្នកជំងឺកូរ៉ូណា ប្រសិនបើពួកគេមិនបានប្រាប់មន្ត្រីពីកន្លែងដែលពួកគេបានទៅ។

ក្នុងបំណងទប់ទល់នឹងវិបត្តិ ប្រទេសអាស៊ីមួយនេះកំពុង “ធ្វើការគ្រប់ពេលវេលា” ដើម្បីតាមដានអ្នកដែលអាចផ្ទុកមេរោគកូរ៉ូណាចម្លងដល់អ្នកដទៃ។

ករណីឆ្លងវីរុសកូរ៉ូណាជាង ១១០ ករណីត្រូវបានធ្វើរោគវិនិច្ឆ័យឃើញរួចហើយនៅក្នុងប្រទេសសិង្ហបុរី ដែលមានប្រជាជនចំនួន ៥,៦ លាននាក់ និង ស្ថិតនៅក្បែរឆ្នេរនៃប្រទេសម៉ាឡេស៊ី។

កាលពីខែមុនប្តីប្រពន្ធជនជាតិចិនមួយគូដែលបានឆ្លងវីរុសកូរ៉ូណា ត្រូវបានចោទប្រកាន់ពីបទភូតកុហកអាជ្ញាធរសុខាភិបាលនៅប្រទេសសិង្ហបុរី ដែលកំពុងធ្វើការស៊ើបអង្កេតថាតើពួកគេបានចម្លងមេរោគទៅអ្នកដទៃឬអត់។

ប្រសិនបើអ្នកទាំងពីរត្រូវបានផ្តន្ទាទោសនៅថ្ងៃទី ២០ ខែមីនា ពួកគេនឹងត្រូវពិន័យជាប្រាក់រហូតដល់ ១០.០០០ ដុល្លារសិង្ហបុរី (៧.២៥០ ដុល្លារអាម៉េរិក) ក៏ដូចជាជាប់ពន្ធនាគាររយៈពេល ៦ ខែផងដែរ៕ ដោយ៖ កញ្ញាដាលីស

អ្នកជំងឺកូរ៉ូណាដែលកុហកអាជ្ញាធរអំពីទីកន្លែងដែលពួកគេធ្លាប់ទៅនឹងត្រូវពិន័យធ្ងន់ធ្ងរឬជាប់គុក៦ខែ