សិង្ហ​បុរី​ឆ្លងកូវី​ដ​១៩​ដល់​៣១.០០០​នាក់​ហើយ​បន្ទាប់​ពី​៦៤២​នាក់​ទៀត​ឆ្លង​

88
ចែករម្លែក

​សិង្ហ​បុរី​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​៦៤២​នាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​២៣​ខែ​ឧសភា ដែល​នាំឱ្យ​ប្រទេស​នេះ​មាន​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩ សរុប​ចំនួន​៣១.០៦៨​នាក់ ។​

​ក្រសួង​សុខាភិបាល​សិង្ហ​បុរី​បាន​និយាយថា​ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី​គឺជា​កម្មករ​បរទេស​ដែល​រស់នៅ​ក្នុង​អាគារ​ស្នាក់​នៅ​រួមគ្នា​។​ក្នុងចំណោម​ករណី​ឆ្លង​វីរុស​ថ្មី​ទាំងនេះ​មាន​៦​នាក់​ជា​ជនជាតិ​សិង្ហ​បុរី​ឬ​ជា​​អ្នកស្នាក់នៅ​អចិន្ត្រៃយ៍​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អ្នកជំងឺ​ធ្ងន់ធ្ងរ​៨​នាក់​បាន​ស្ថិតនៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ ក្នុងចំណោម​អ្នកជំងឺ​នៅសល់​តិចតួច​បំផុត​ចាប់តាំងពី​អនុវត្ត​វិធានការ​តឹងរឹង​ក្នុង​ការទប់ស្កាត់​​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នេះ​កាលពី​ថ្ងៃទី​៧​ខែ​មេសា​មក​។

​សិង្ហ​បុរី​នឹង​បន្ត​អនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​នេះ​ហូ​តដល់​ថ្ងៃទី​០១​ខែមិថុនា​។​

​គិត​ម​ដល់​ថ្ងៃទី​២៣​ខែ​ឧសភា ប្រទេស​សិង្ហ​បុរី​មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន​២៣​នាក់​៕​ប្រែ​សម្រួលៈ​សុខា​/sn

ក្រុម​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​មើល​សុភាព​កម្មករ​នៅ​អាគារ​ស្នាក់នៅ​របស់​ពួកគេ​មួយ​នៅ​ប្រទេស​សិង្ហ​បុរី​