សិង្ហ​បុរី រើ​ផ្លាស់​ពលករ​ចំណាកស្រុក​ចេញពី​អគារ​ស្នាក់នៅ​ផ្តុំគ្នា​បន្ទាប់​ពី​ឆ្លងកូវី​ដ​១៩​កើន​ឡើង​ខ្លាំង​

125
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​មេសា​ថា ​ពលករ​ចំណាកស្រុក​រាប់ពាន់នាក់​កំពុង​ត្រូវបាន​ផ្លាស់ប្តូរ​ចេញពី​កន្លែង​ស្នាក់នៅ​រួម ​បន្ទាប់ពី​ករណី​ឆ្លង​របស់​ពួកគេ​ បន្ទាប់ពី​មាន​កំណើន​ឆ្លង​​ជំងឺ​កូវី​ដ​១៩ កើនឡើង ដែល​ទាក់ទង​ទៅ​នឹង​កន្លែង​ស្នាក់នៅ​ទាំងនោះ​។​

​ករណី​ឆ្លង​ខ្លាំង​កើនឡើង​យ៉ាង​ឆាប់​នៅក្នុង​កន្លែង​ស្នាក់នៅ​ទាំងនោះ​បាន​ជំរុញ​ឱ្យ​ក្រុម​អាជ្ញាធរ​ដាក់​មនុស្ស​រាប់​ម៉ឺន​នាក់​ដែល​នៅ​អគារ​ចំនួន​៤ នៅ​ដោយឡែក​ពី​គេ​រួចហើយ នៅ​សប្តាហ៍​នេះ​។​

​ការភ័យខ្លាច​បាន​កើនឡើង​ក្នុងចំណោម​កម្មករ​ដែល​ភាគច្រើន​ជា​កម្មករសំណង់​មក​ពី​អាស៊ី​ខាងត្បូង​ដែល​រស់នៅ​ណែន​នៅក្នុង​បន្ទប់​ចង្អៀត​។​

​ក្រុម​មន្ត្រី​សុខាភិបាល​សិង្ហ​បុរី​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស​ថ្មី​ជា​រៀងរាល់ថ្ងៃ ចំនួន​២៨៧ នាក់​ដែល​នៅក្នុង​នោះ ជាង ២០០ ករណី ជាប់​ទាក់ទង​នឹង​​កន្លែង​ស្នាក់នៅ​ទាំងនោះ​។

​ក្រុម​អាជ្ញាធរ​បាន​និយាយថា ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​នេះ​ ពលករ​ចំណាកស្រុក​ជាច្រើន​នាក់ នៅពេលនេះកំពុង​ត្រូវបាន​នាំ​ចេញ​ពី​អគារ​ទាំងនោះ​ទៅ​កន្លែង​ស្នាក់​នៅ​ផ្សេងៗ​ទៀត ។

​មាន​កម្មករ​ជិត​២០០.០០០​នាក់ ដែល​កំពុង​រស់នៅ​តាម​កន្លែង​រស់នៅ​ប្រមូលផ្តុំ​ចំនួន​៤៣​នៅ​ប្រទេស​នេះ​។​

​គិត​មក​ត្រឹម​ថ្ងៃទី​០៩​ខែ​មេសា ប្រទេស​សិង្ហ​បុរី មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​១.៧៦៨​នាក់​ ដោយ​រួមទាំង​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន​៦​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

មាន​កម្មករ​បរទេស​ជិត​២០០.០០០​នាក់ កំពុង​រស់នៅ​តាម​កន្លែង​ប្រមូលផ្តុំ​ចំនួន​៤៣​នៅ​ប្រទេស​សិង្ហ​បុរី​