សិប្បកម្ម​ផលិត​ទឹក​ផ្លែឈើ និង​ទឹកក្រូច «​ប៊ី​ស្មា​ត​» កំពុង​បង្កើន​ចង្វាក់​ផលិតកម្ម ក្រោយ​សមត្ថកិច្ច​រកឃើញ​ថា​មានច្បាប់​ត្រឹមត្រូវ​

3418
ចែករម្លែក
  • 208
    Shares

ដោយៈ​សាវ​រក្ស / កណ្ដាល​: កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ កន្លងទៅ នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​អម សាលាដំបូង​ខេត្តកណ្ដាល បាន​ចុះទៅ​ត្រួតពិនិត្យ​សិប្បកម្ម​ខ្នាតតូច​មួយ ផលិត​ទឹក​ផ្លែឈើ និង​ទឹកក្រូច​មានឈ្មោះ «​ប៊ី​ស្មា​ត​, B-Smart» ស្ថិតនៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ដោយពេល​នោះ​សមត្ថកិច្ច​បាន​រកឃើញ​ថា សិប្បកម្ម​ខ្នាតតូច​មួយ​នេះ មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ទាំងអស់ និង​មានការ​ទទួលស្គាល់​ពី​សំណាក់​ក្រសួង​ស្ថាប័ន និង​មន្ដ្រី​ជំនាញ​ព្រមទាំង មានការ​ផលិត​តាម​ស្ដង់ដារ​បច្ចេក​ទេ តាមរយៈ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​របស់ខ្លួន​ទៀតផង​។​

​រហូតមកដល់​ពេលនេះ រោង​សិប្បកម្ម​ផលិត​ទឹកក្រូច និង​ទឹក​ផ្លែឈើ​មួយ​នេះ បាននិងកំពុង​បន្ដ​ដំណើរការ​អាជីវក​ម្ម​របស់ខ្លួន​យ៉ាង​មមាញឹក ដើម្បី​បន្ដ​ចែកចាយ​ទៅកាន់​អតិថិជន​របស់ខ្លួន នៅតាម​បណ្តា​ខេត្ត​ក្រុង​ទាំង​២៤ ដើម្បី​បន្ដ​លក់​ជូន​ប្រជាពលរដ្ឋ​។​

​ម្ចាស់​សិប្បកម្ម​ខ្នាតតូច​មួយ​នេះ បានបញ្ជាក់​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨​នេះ សូម​អំពាវនាវ​ឲ្យ​អតិថិជន​ទាំងអស់ ដែល​ធ្លាប់បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​របស់ខ្លួន បន្ដ​ការគាំទ្រ​ដោយសារ​ចង្វាក់​ផលិតកម្ម ធ្វើឡើង​ដោយមាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ស្ដង់ដារ មាន​អនាម័យ​យ៉ាងពិត​ប្រាកដ ហើយ​ជាពិសេស​នោះ​មានការ​ទទួលស្គាល់​យ៉ាង​ត្រឹមត្រូវ​ពី​អាជ្ញាធរ និង​មន្ដ្រី​ជំនាញ​ទៀតផង ជាពិសេស​ជាការ​ស្នាដៃ​កូន​ខ្មែរ​ពិតប្រាកដ ដោយ​មិនបាន​នាំចូល​ភេសជ្ជៈ​ពី​បរទេស​នោះឡើយ​។​

​ម្ចាស់​សិប្បកម្ម បានបញ្ជាក់​ទៀតថា កន្លងទៅ​សិប្បកម្ម​របស់ខ្លួន ក៏មាន​កិច្ចសហការ និង​ជួយឧបត្ថម្ភ​ជូន​ទៅដល់​សិល្បៈ​កម្ពុជា ហើយ​ក្រុម​សិល្បករ សិល្បការិនី​មួយចំនួន មានការ​ទទួលស្គាល់​ពី​រសជាតិ​នៃ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​។​

​នៅពេលនេះ​ដើម្បី​ទាក់ទាញ​អតិថិជន​កាន់តែខ្លាំង​ឡើង សិប្បកម្ម​ផលិត​ភេសជ្ជៈ​មួយ​នេះ បានដាក់​បន្ថែម​នូវ​រង្វាន់​លើកទឹកចិត្ត​ដោយ​គិត​ជា​ទឹកប្រាក់ និង​រហូត​មាន​រង្វាន់​ម៉ូតូ​ទៀតផង នៅពេលដែល​អតិថិ ជន បាន​ទិញ​ត្រូវ​នោះ​។​

​បើតាម​ម្ចាស់​សិប្បកម្ម កន្លងទៅ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​ខុសពី​ការពិត​មកលើ​សិប្បកម្ម​របស់លោក ដែល​នាំ​ឲ្យ​ម្ចាស់​ដេប៉ូ​នៅតាម​ខេត្ត មានការ​ភ័ន្តច្រឡំ ប៉ុន្តែ​ធាតុពិត​សិប្បកម្ម​មានច្បាប់ ទម្លាប់​ទាំងអស់ ចាប់តាំងពី​ថ្នាក់​ក្រសួង​មកដល់​មន្ទីរជំនាញ​ថ្នាក់ក្រោម និង​ជាពិសេស​គឺ​ការផលិត​តាមរយៈ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​មាន​អនាម័យ​ខ្ពស់​តែម្តង និង​នៅ​ដំណើរ​ការផលិត ហើយ​ប្តូរ​រង្វាន់​ជូន​អតិថិជន​ទាំងអស់​រៀងរាល់ថ្ងៃ​។​

​នៅពេលនេះ​ដើម្បី​ឲ្យ​កាន់តែ​ទាក់ទាញ​អតិថិជន​កាន់តែខ្លាំង​ឡើង សិប្បកម្ម​ផលិត​ទឹកក្រូច និង​ទឹក​ផ្លែឈើ​ម៉ាក «​ប៊ី​ស្មា​ត​, B-Smart» បានដាក់​បន្ថែម​នូវ​រង្វាន់​លើកទឹកចិត្ត​ក្នុង​គំ​ដប​នៃ​ផលិតផល​របស់ខ្លួន ចាប់ពី​១០០០​រៀល ដល់​១០​លាន​រៀល និង​រង្វាន់​ធំ គឺ​ម៉ូតូ​ហុងដា​ឌ្រី​ម (Honda Dream) ជាច្រើន​គ្រឿង (​អ្នក​ញាំ​ទទួលបាន​ម៉ូតូ និង​អ្នកលក់​ទទួលបាន​លុយ​សុទ្ធ​១​លាន​រៀល​ទៀតផង​។​

​ជា​ចុងក្រោយ ម្ចាស់​សិប្បកម្ម សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង ដល់​អតិថិជន​ទាំង​អស់​ដែល​តែងតែ​គាំទ្រ និង​មាន​ជំនឿ​ទុកចិត្ត​លើ​ផលិតផល​សិប្បកម្ម​របស់ខ្លួន​ជាច្រើន​ឆ្នាំ​មក​កន្លងមកនេះ​៕ ល​