សិស្ស​ដល់​អាយុ​នៅ​ខេត្តបន្ទាយមានជ័យ​ ផុលផុស​ទៅ​ចុះ​ចូលរៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០

394
ចែករម្លែក
សិស្ស​ដល់​អាយុ​នៅ​ខេត្តបន្ទាយមានជ័យ​ផុលផុស​ទៅ​ចុះ​ចូលរៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០ (​រូប ភ្នំ​ស្វាយ )​

ដោយ:ភ្នំ​ស្វាយ / បន្ទាយមានជ័យ:សិស្ស​ដល់​អាយុ​នៅ​ខេត្តបន្ទាយមានជ័យ​ផុលផុស​ទៅ​ចុះ​ចូលរៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០ ។ ម​ន្ទិ​រ​អប់រំ​ប៉ាន់ប្រមាណ​ថា នឹងមាន​សិស្ស​គ្រប់​ក​ម្រឹត​ចំនួន​១៥​ម៉ឺ​នាក់​ចុះឈ្មោះ​។ ក្នុងនោះ​គ្រាន់តែ​ក្នុង​ដំណើរការ​ចុះឈ្មោះ​ថ្ងៃ​ដំបូង​កាលពី​ថ្ងៃទី​១៥​ខែតុលា សម្រាប់​ថ្នាក់​ទី​១ មាន​សិស្ស​ជាង​២០.០០០​នាក់​ត្រូវ​អាណាព្យាបាល​ពួកគេ​នាំមក​ចុះឈ្មោះ ។​

លោកគ្រូ​អ្នកគ្រូ នាយករង នាយក​សាលារៀន​និង​អាណាព្យាបាល​សិស្ស​ទីទៃ​ពីគ្នា​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១៧​ខែតុលា​ថា ៈ ៣​ថ្ងៃ​មកនេះ​សកម្មភាព​អាណាព្យាបាល​បាន​នាំ​កូនចៅ​ដល់​អាយុ​ចូលរៀន​មក​ចុះ​ចូលរៀន​នៅ​សាលារៀន​សាធារណៈ​ទាំងអស់​តាំងពី​ថ្នាក់​ម​តេ្ត​យ្យ បឋមសិក្សា មធ្យមសិក្សា​ទុតិយភូមិ ។​

ក្នុងនោះ​សម្រាប់​កុមារ​ដល់​អាយុ​ចូលរៀន​ថ្មី​ក៏មាន​ចំនួន​ច្រើន​។ ឯ​សិស្ស​ចាស់​ត្រូវ​ចូលរៀន​បន្ត​ក៏មាន​ចំនួន​ច្រើន​ដែរ ។​

នៅ​ទីសាធារណៈ តាម​ដងផ្លូវ​និង​បរិវេណ​សាលារៀន​ក៏​គេ​ឃើញ​មាន​មធ្យោបាយ​ជ​ច្រើន​បាន​ផ្សព្វផ្សាយ​ដំណឹង​ពី​ការបើក​យុទ្ធនាការ​ចុះឈ្មោះ​សិស្ស​ចូលរៀន​រយៈពេល​១៥​ថ្ងៃ​ពីថ្ងៃ​ទី​១​ដល់ទី​១៥​ខែតុលា​ផងដែរ ។​

លោក​ឈួ ប៊ុន​រឿង ប្រធាន​ម​ន្ទី​រ​អប់រំ យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា ថ្ងៃទី​១៧​ខែតុលា​ថា ពិតជា​មាន​សភាព​ផុលផុស​ដែល​សិស្ស​ត្រូវបាន​នាំមក​ចូះ​ឈ្មោះ​ចូលរៀន​សម្រាប់​ឆ្នាំ​សិក្សា​២០១៩ -២០២០​មែន ។​ហើយ​ក្នុង​ខេត្ត​នេះ ទោះបីជា​នៅ​ទីតាំង​សាលារៀន​ខ្លះ​បាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​និង​ដោយ​ទឹកជំនន់ និង​អគារសិក្សា​នៃ​សាលារៀន​ខ្លះ​ចាស់​ទ​ហ​រុ​ឌ​ទ្រោម​ក្តី មកទល់ពេលនេះ សាលារៀន​ទាំងអស់​បាន​បើកទ្វារ​ទទួល​ចុះឈ្មោះ​សិស្ស​ចូលរៀន ។​

លោក​ឈួ ប៊ុន​រឿង​បាន​បន្តថា យោង​ទិន្នន័យ​ស​ន្ទ​ស្សន៍​ឹ​អាចមាន​សិស្ស​១៥​មឺ​ុ​ន​នាក់​ក្នុងចំណោម​ពលរដ្ឋ​ជិត​៨០​មឺ​ុ​ន​នៅ​៦៥​ឃុំ​សង្កា​ត់នៃ​៩​ស្រុក​ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ​ត្រូវ​ចុះឈ្មោះ​ចូលរៀន​ថ្មី​និង​ចូលរៀន​បន្ត ។​
ក្នុងនោះ មាន​កុមារ​ប្រមាណ​២០.០០០​នាក់​បាន​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​ទី​១ កាលពី​ថ្ងៃទី​១៥​ខែតុលា ជា​ថ្ងៃ​ដំបូង​នៃ​ដំណើរការ​ចុះឈ្មោះ​ចូលរៀន​រយៈពេល​១៥​ថ្ងៃ​(​ថ្ងៃទី​១-១៥​ខែតុលា​ឆ្នាំ​២០១៩ ) ។​

លោក​និយាយ​ដែរ សម្រាប់​សិស្ស​មធ្យមសិក្សា ត្រូវធ្វើ​តេស្ត​ជាមុន ទើប​ទួលបាន​ការចុះឈ្មោះ​ចូលរៀន​បន្ត ៕