សុគតិ​, សួគ៌​, សម្រេង​, សម្រស់​, អគ្គ​, គុណ​, ឧបការ

241
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​សុគតិ –​គៈតិ សំ​. បា​. ( ន​. ) ដំណើរ​ល្អ​, ការ​ទៅដោយ​ល្អ (​ចំពោះ​ការស្លាប់​កើត​); ការប្រព្រឹត្ត ត្រូវ​ផ្លូវ​, ត្រូវ​គន្លង​ធម៌​; គន្លង​ឬ​លំ​អាន​យុត្តិធម៌ ។ (​បា​.) ឋានសួគ៌ : ស្លាប់ទៅ​កើត​ក្នុង​សុគតិ ។ សុគតិគមន៍ (–​គំ​) ដំណើរ​ទៅ​កើត​ឯ​ឋានសួគ៌ ។ សុគតិគមនំ (–​គៈមៈ​ន័​ង​) ន​. (​បា​.) ការប្រព្រឹត្ត ឬ​រួបរួម​គំនិត​គ្នា​ដោយ​ត្រូវ​ផ្លូវត្រូវ​ទំនង : នៅ​ដោយ​សុគតិគមនំ (​ព​. បុ​.) ។ សុគតិបរាយន៍ (–​ប៉ៈ​រ៉ា​យ​) អ្នក​ដែល​បម្រុង​នឹង​ទៅ​កើត​ឯ​ឋានសួគ៌ ។ សុគតិភព ឬ –​ភូមិ (–​ភប់ ឬ ភូម​) ឋានសួគ៌ ឬ​ស្រុក​សួគ៌ ។​ល​។

​សួគ៌ សួ ( ន​. ) (​ស្វ​គ៌​, ខ្មែរ​ប្រើ​ផ្លាស់ វ ជា​ស្រៈ សគ្គ​) ទេវលោក​, លោក​ទិព្វ​, ឋាន​ទេវតា : ទៅ​សួគ៌​, ឋានសួគ៌​, ផ្លូវសួគ៌ ។

​សម្រេង សំ​-​រ៉េ​ង ( កិ​. ) ធ្វើ​ឲ្យ​រឹង​, ពង្រីង : សម្រេង​ទឹក​ពី​ក្អម (​បុ​. សរ​. ស​ម្រី​ង​) ។

​សម្រស់ សំ​-​រ៉ស់ ( កិ​. ) ធ្វើ​ឲ្យ​ស្រស់ទឹក : ផាត់​បាយ​សម្រស់​ទឹក ។ ន​. ការ​ស្រស់​, ការល្អ​ល្អះ​, ភាព​ប្រិមប្រិយ : មាន​សម្រស់​ល្អ​ណាស់​, បញ្ចេញ​សម្រស់​ដ៏​ឆើតឆាយ ។

​អគ្គ អ័ក​-​គៈ ( ន​. ) កំពូល​; ចុង​, ចុង​ដែល​ខ្ពស់​; ចំណែក​ឬ​ប៉ែក​ខាងដើម​ឬ​ខាងមុខ​បំផុត ។ គុ​. ខ្ពស់​, ខ្ពង់ខ្ពស់​, ខ្ពស់បំផុត​; លើស​, លើសលន់​, លើសលុប​, ឧត្ដម​, ប្រសើរ​, ប្រសើរ​បំផុត​, ផុត​ថ្នាក់​, ផុត​លេខ​; ឯក​, ជា​ឯក​, យ៉ាង​ឯក​; ធំ​, ធំចម្បង​, ធំ​បណ្តាច់​, មុន​, មុន​បំផុត​; មានតម្លៃ​; ថ្មោង ។ អគ្គដ្ឋាន ឬ អគ្រស្ថាន ទី​ខ្ពស់​; តំណែង​ឬ​ឋានន្តរ​ខ្ពស់បំផុត ។ អគ្គទេសាភិបាល​ឋានន្តរ​មន្ត្រី​ជាន់ ខ្ពស់​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច​ណាមួយ ចាត់តាំង​ឲ្យ​ទៅ​ត្រួតត្រា​ស្រុក​ចំណុះ ដូច​យ៉ាង​មន្ត្រី​បារាំង​ដែល​ត្រួតត្រា​ឥណ្ឌូចិន ក្នុង​សម័យមុន​ឯករាជ្យ​ជាដើម (​បារ​. Gouverneur Général) ។ អគ្គនាយក នាយក​ធំ​, ចាងហ្វាង​ធំ ។ អគ្គបណ្ឌិត ឬ អគ្រ​– បណ្ឌិត​ខ្ពង់ខ្ពស់​, អ្នកប្រាជ្ញ ថ្នាក់ខ្ពស់ ។ អគ្គមហាបណ្ឌិត មហាបណ្ឌិត​ថ្នាក់ខ្ពស់ ។ អគ្គលេខាធិការ លេខាធិការ​ធំ ។​

​គុណ គុន សំ​. បា​. ( ន​. ឬ គុ​. ) ដំណើរ​ធ្វើ​ឲ្យ​ចម្រើន​កើនឡើង : គុណ ១០ ជា ២០; លេខគុណ ។ គុន ( ន​. ) សេចក្ដីចម្រើន​; ថ្នាក់​; ជាន់​; លក្ខណៈ​; ចំណែក​; សេចក្ដី​ល្អ​; សភាព​; បែបបទ​…​។ សភាវធម៌​ដែល​ចម្រើន​ឡើង​ដោយ​លក្ខណៈ​របស់ខ្លួន​គួរ​គោរព​តបស្នង​នឹង​ខាន​ពុំបាន : គុណមាតា​, គុណបិតា​, គុណគ្រូ​, គុណ​លោក​អ្នកមាន​ឧបការៈ​លើ​ខ្លួន ។ ធម៌​ដែល​គួរ​នឹក គួរ​រំពឹង​ដល់ : គុណព្រះពុទ្ធ​-​ព្រះធម៌​-​ព្រះសង្ឃ ។

​ឧបការ អ៊ុ​ប៉ៈ​ការ សំ​. បា​. ( ន​. ) (​ឧបការ​) ការ​ទំនុកបម្រុង​, ការផ្គត់ផ្គង់​, ការ​ផ្ចុងផ្តើម​; ការអនុលោម​តាម​; ប្រយោជន៍​, គុណប្រយោជន៍ : មាតាបិតា​មាន​ឧបការៈ​ច្រើន​ចំពោះ​បុត្រ​ធីតាៗ ត្រូវធ្វើ​បដិកា​រៈ​ចំពោះ​មាតាបិតា​វិញ​។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. អ៊ុ​ប៉​-​កា​រៈ​, ដូចជា ឧបការកិច្ច ឬ –​ក្រឹត្យ កិច្ច​ទំនុកបម្រុង ។ ឧបការគុណ គុណ​ដែលមាន​ព្រោះ​បាន​ទំនុកបម្រុង (​ហៅ គុណូបការៈ ក៏បាន​) ។ ឧបការធម្ម ឬ –​ធម៌ ធម៌​ជា​ឧបការៈ​, ធម៌​មានគុណ​ប្រយោជន៍ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា