សូមបងប្អួនកុំឲ្យមានការភ្ញាក់ផ្អើល​ព្រោះព្រឹកថ្ងៃ៣០ ខែមករានេះ ស៊ី​ម៉ាក់ធ្វើការបំផ្ទុះក្បាលគ្រាប់B40​​មួយគ្រាប់នៅមាត់ស្ទឹងសង្កែ​

138
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ លោកផេង សិទ្ធីអភិបាលក្រុងបាត់ដំបងបានធ្វើ សេចក្តី ជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ១ស្ថិតភូមិកំពង់ក្របីសង្កាត់ស្វាយប៉ោ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ១៥៩Dស្ថិតក្នុងភូមិរំចេក៤សង្កាត់រតនៈ ឲ្យបានដឹងថានៅម៉ោង៨ព្រឹកថ្ងៃទី៣០ខែមករា ឆ្នាំ២០២០ នេះអង្គភាពស៊ីម៉ាក់នឹងធ្វើការបំផ្ទុះក្បាលគ្រាប់B40មួយគ្រាប់នៅនឹងមាត់ស្ទឹងត្រើយខាងកើតខាងស្តាំដៃសណ្ឋាគារក្លាស់ស៊ី លោកអភិបាលក្រុងបានបន្តសូមបងប្អូនផ្អាកការលក់ដូរនិងបិទទ្វារផ្ទះជាបណ្តោះអាសន្ន។

ចំណែកអ្នកធ្វើដំណើរឆ្លងកាត់កន្លែងបំផ្ទុះនេះត្រូវផ្អាកសិនដែរដើម្បីរក្សាសុវត្ថិភាពក្នុងអំឡុងពេលក្រុមការងារអនុវត្ត។

លោកអភិបាលរងខេត្តលោកសឿម ប៊ុនរិទ្ធក៍បានបញ្ជាក់ដែរថាដើម្បីអបអរសាទរបុណ្យទន្លេលើកទី៦ចាប់ពីថ្ងៃទី១៣ដល់១៥ខែមីនាឆ្នាំ២០២០ រដ្ឋបាលខេត្តបានកែលម្អច្រាំងស្ទឹងសង្កែត្រើយខាងកើត ដោយចាក់បេតុងវ៉េរ៉ង់ដាច្រាំងស្ទឹង ចាប់ពីស្ពានបេតុងសម្តេចតេជោហ៊ុនសែនដល់ស្ពាបេតុងសម្តេចក្រឡាហោមស ខេង។ ក្នុងអំឡុងពេលកំពុងដំណើរការសាងសង់ក្រុមជាងបានជីករណ្តៅជើងតាង សសរបេតុង ហើយបានជួបប្រទះគ្រាប់មិនទាន់ផ្ទុះនិងសំណល់សង្គ្រាមមួយចំនួន ដើម្បីសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅទី
តាំងអនុវត្តគម្រោងរដ្ឋបាលខេត្តបានស្នើរលោកប្រធានអង្គភាពស៊ីម៉ាក់ចាត់មន្ត្រីជំនាញចុះរុករកគ្រាប់មិនទាន់ផ្ទុះនិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចាប់ពីថ្ងៃទី២៧ ខែមករាឆ្នាំ២០២០ នៅទីតាំងសាងសង់វ៉េរ៉ង់ដាច្រាំងស្ទឹងត្រើខាងកើត និងទីតាំងសងខាងស្ទឹងដែលកំពុងសាងសង់ស្ពានបេតុងថ្មីមុខសាលាខេត្ត។

មន្ត្រីអង្គភាពស៊ីម៉ាក់បានបញ្ជាក់ថា ជាលទ្ធផលសមត្ថកិច្ចយើងរាវរកឃើញអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៧គ្រាប់ក្នុងនោះមាន ៖
១-គ្រាប់កាំភ្លើងត្បាល់(Mortar60mm)
២-គ្រាប់បែកដៃ(Hand Grenada82-1)
៣-គ្រាប់DX Recolless75mm)៤-មីន
POMZ2M២គ្រាប់។៥-មីនស្នូលពោត
MBV78A2Vietnamនិង៦-ក្បាលគ្រាប់
DK2 និងក្បាលគ្រាប់B40។ ចំពោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទូះទាំងអស់ដែលមិនប៉ះពាល់អាចយកទៅរក្សាទុកនៅកន្លែង ប៉ុន្តែមានតែក្បាលគ្រាប់B40មួយផ្គ្រាប់ ដែលមានច្រះចាប់ខ្លាំងមិនអាចយកទៅរក្សាទុកបាន ហើយខ្លាចពេលដឹកតាមរថយន្តផ្ទុះទើបសុំ​សេចក្តី​សម្រេចពីអភិបាលក្រុង និងខេត្តធ្វើការបំផ្ទុះនៅព្រឹកថ្ងៃទី៣០ខែមករាតែម្តងព្រោះគ្រាប់អាចផ្ទុះពេលដែលប៉ះនឹងវត្ថុរឹង៕B/