សេត​វិមាន​ជំរុញ​អោយ​ប្រើ​ឱសថ​ប្រឆាំង​វីរុស​ដែល​នៅ​មិនទាន់​ត្រូវបាន​អនុម័ត​ប្រើ​

174
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ និង​ក្រុម​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ​ទី​០៦​មេសា​ជំរុញ​អោយ​ប្រើ​ឱសថ​ព្យាបាល​ជំងឺគ្រុនចាញ់ ដើម្បី​បង្ក្រាប​វីរុស​កូរ៉ូណា​ថ្មី ទោះ​ជា​ពួក​អ្នកវិទ្យាសាស្ត្រ​និយាយថា​​គេ​ត្រូវ​បាន​ពិសោធន៍​បន្ថែមទៀត​ដើម្បី​បញ្ជាក់ថា​វា​មាន​សុវត្ថិភាព​លើ​អ្នក​ប្រើ​និង​មាន​ប្រសិទ្ធភាព​ទល់នឹង​ជំងឺ​កូវី​ដ​១៩​ដែរ​ឬ​អត់​។​

​ទីប្រឹក្សា​ពាណិជ្ជកម្ម​របស់​ត្រាំ លោក នៅក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍ បាន​ជំរុញ​អោយ​ប្រើ​ថ្នាំ​អ៊ីដ្រូស៊ី​ក្លូ​រ៉ូ​គីន​( hydroxychloroquine)​បន្ទាប់​លើ​ពី​លោក​ប្រធានាធិបតី​បានបង្ហាញ​ជំនឿ​លើ​ឱសថ​នេះ​​សំរាប់​ទប់ទល់​នឹង​ជំងឺឆ្លង​។​

​តែ​ពួក​បុគ្គលិក​ពេទ្យ​ព្រមាន​ថា វា​គ្រោះថ្នាក់​ដែល​ប្រថុយ​ប្រើ​ថ្នាំ​ដែល​នៅ​មិន​ទាន់​អនុម័ត​ប្រើ​ជា​ផ្លូវការ សូម្បី​តែ​អ្នកជំនាញការ​ផ្ទាល់​របស់​ត្រាំ​ក៏​បាន​ព្រមាន​ប្រឆាំង​វា​ដែរ​។​

​វីរុស​កូរ៉ូណា​បាន​សម្លាប់​មនុស្ស​ជាង​១០.០០០​នាក់​នៅ​អាម៉េរិក ហើយ​វិធានការ​ប្រកាន់យក​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង នាំ​អោយ​ខាតបង់​សេដ្ឋកិច្ច​ដ៏​ឈឺចាប់​និង​ប៉ះពាល់​ការ​រស់​​នៅ​របស់​ប្រជាជន​មួយ​ប្រទេស​៕​ប្រែ​សម្រួល​៖​វាសនា​

ថ្នាំ​អ៊ីដ្រូស៊ី​ក្លូ​រ៉ូ​គីន ត្រូវបាន​អនុម័ត​ប្រើ​សំរាប់​ព្យាបាល​គ្រុនចាញ់ និង​សន្លាក់ មិនមែនកូ​វីដ​១៩​ទេ​