សេវា​ភ្ជាប់​ទឹកស្អាត​របស់​ប្រជាពលរដ្ឋ​៥៤​គ្រួសារ​មានការ​យ៉ឺ​ត​យ៉ាវ​ព្រោះ​ជាង​១០០​គ្រួសារ​ឯណោះ​ក្នុង​២​សង្កាត់ និង​៣​ភូមិ​

735
ចែករម្លែក
  • 6
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: អភិបាលខណ្ឌ​ឫស្សីកែវ​ថា បន្ទាប់ពី​ទទួល​សំណើរ​សុំ​ឲ្យ​ជួយ​ត​ភ្ជាប់​សេវា​ទឹកស្អាត​របស់​ប្រជាពលរដ្ឋ ប្រមាណ​ជាង​៥៤​គ្រួសារ រស់នៅ​សហគមន៍​ភូមិ​ចុង​ខ្សាច់ និង​ភូមិ​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ គឺ​បាន​ចាត់ចែង​ភ្លាមៗ មិន​បង្អង់​យូរ​ឡើយ ដើម្បី​រៀបចំ​ឯកសារ​បញ្ជូន​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ទៅ​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ជូន​រួចហើយ ពោលគឺ​សំណើរ​សុំ​ត​ភ្ជាប់​ទឹកស្អាត របស់​ប្រជាពលរដ្ឋ ជាង​១០០​គ្រួសារ​ឯណោះ ក្នុង​២​សង្កាត់ ៣​ភូមិ មិនមែន​៥៤​គ្រួសារ​នោះទេ​។​

​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨​នេះ សូម​ជម្រាប​ជូនដំណឹង​ថា បន្ទាប់ពី​លោក​បានទទួល​សំណើរ​សុំ​ឲ្យ​ជួយ​ត​ភ្ជាប់​សេវា​ទឹកស្អាត យោងតាម​ការលំបាក​ខ្លាំង ក្នុងការ​ប្រើប្រាស់​ទឹក​ឯកជន មានតម្លៃ​ថ្លៃ និង​ការផ្គត់ផ្គង់​ទឹក​មិនបាន​គ្រប់គ្រាន់ ដោយសារ​តម្រូវ​ការប្រើ​ប្រាស់​កើនឡើង ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ របស់​ប្រជាពលរដ្ឋ ប្រមាណ​ជាង​៥៤​គ្រួសារ រស់នៅ​សហគមន៍​ភូមិ​ចុង​ខ្សាច់ និង​ភូមិ​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រួចមកហើយ​នោះ​, រដ្ឋបាល​ខណ្ឌ បាន​ចាត់ចែង​ភ្លាមៗ មិន​បង្អង់​យូរ​ឡើយ ដើម្បី​រៀបចំ​ឯកសារ​បញ្ជូនទៅ​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ជូន ប៉ុន្តែ​សូម​អធ្យាស្រ័យ​នូវ​ការ​យ៉ឺ​ត​យ៉ាវ​បន្តិចបន្តួច ដោយសារ​មូលហេតុ​សំខាន់ៗ​ចំនួន​២ ។​

​អភិបាលខណ្ឌ​ឫស្សីកែវ​រូបនេះ​ប្រាប់ថា មូលហេតុ ដែល​យ​មានការ​យ៉ឺ​យ​យ៉ាវ បញ្ជូន​ឯកសារ​ស្នើសុំ របស់​ប្រជាពលរដ្ឋ​ចំនួន​៥៤​គ្រួសារ រស់នៅ​សហគមន៍​ភូមិ​ចុង​ខ្សាច់ និង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ដើម្បី​សុំ​ត​ភ្ជាប់​ទឹកស្អាត​ប្រើប្រាស់ ទៅកាន់​អគ្គនាយក​រដ្ឋាករ​ស្វយ័ត រាជធានី​ភ្នំពេញ​នេះដែរ បណ្ដាលមកពី​រដ្ឋបាល​ខណ្ឌ កំពុង​មមារ​ញឹក​កែតម្រូវ​ឡើងវិញ នូវ​ឯកសារ​ទាក់ទង​សំណើរ​របស់​ប្រជាពលរដ្ឋ លើ​បញ្ហា​ស្នើសុំ​ត​ភ្ជាប់​ទឹកស្អាត និង​រៀបចំ​ឯកសារ​បន្ទាន់​មួយទៀត របស់​ប្រជាពលរដ្ឋ ចំនួន​៦៣​គ្រួសារ រស់នៅ​សហគមន៍​ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ក្នុងការ​ស្នើសុំ​ត​ភ្ជាប់​ទឹកស្អាត បាន​ប្រើប្រាស់​ដូចគ្នា ពោលគឺ​សំណើរ​សុំ​ត​ភ្ជាប់​ទឹកស្អាត របស់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ឯណោះ ក្នុង​២​សង្កាត់ ៣​ភូមិ មិនមែន​៥៤​គ្រួសារ​នោះទេ និង​ត្រូវ​បញ្ជូនទៅ​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ តាមរយៈ​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ​៕ ល​