សំណាង​ណាស់​! ផ្លោង​ពី​ចំណត​កម្ពស់ ១០ ម៉ែត្រ តែ​អ្នកបើកបរ​មិន​អី

1162
ចែករម្លែក

បុរស​ម្នា​ក់បាន​បើកបរ​រថយន្ត​របស់​ខ្លួន​ជ្រុល​ចង្កូត​បុក​ធ្លាយ​ជញ្ជាំង​ធ្លាក់​ពី​ចំណត​យ៉ាងខ្ពស់ នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​ហើយ​បាន​ធ្លាក់​មកក្រោម​សង្កត់​លើ​រថយន្ត​បី​គ្រឿង ទៀត​។​

​ជា​អព្ភូតហេតុ​អស្ចារ្យ ការធ្លាក់​រថយន្ត​ពី​ចំណត​កម្ពស់​ដល់​ទៅ ១០ ម៉ែត្រ​នេះ​គ្រាន់តែ​បណ្តាល ឱ្យ​អ្នកបើកបរ​រងរបួស​ស្រាល​ប៉ុណ្ណោះ​។​

​មេ​ប៉ូលិស​ចរាចរណ៍​ម្នាក់​ឈ្មោះ អាស កុម ហ្សុ​ល​កេ​ហ្វ​លី យ៉ា​យ៉ា (Asst Comm Zulkefly Yahya) បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ៦ និង ៣០ នាទី​ព្រឹក​ក្បែរ​អគារ Sun Complex តាម​បណ្តោយ​ផ្លូវ Lorong Imbi 14 កាលពី​ថ្ងៃ​ច័ន្ទ ទី​១០ ខែធ្នូ​។

​លោក​បានបញ្ជាក់​បន្ថែម​ថា ហើយ​ជា​សំណាងល្អ​អ្នកបើកបរ​ផ្សេងទៀត​មិនបាន​រងរបួស ឡើយ​៕ ប្រែ​សម្រួល​: ខុម