ស៊ី​៖ មានតែ​សង្គមនិយម​ជាមួយ​អត្តចរិត​ចិន ទើប​អាច​អភិវឌ្ឍ​ចិន​

1400
ចែករម្លែក

​គណបក្ស​កុំ​ម្មុយ​និ​ស្តិ​ចិន​(CPC)​រួមផ្សំ​គោលការណ៍​មូលដ្ឋាន​នៃ​លទ្ធិ​ម៉ាក​និយម​ជាមួយនឹង​តថភាព​នៃ​ចិន​ថ្មី និង​បាន​នាំមក​នូវ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន ព្រមទាំង​​ការផ្លាស់ប្តូរ​ស៊ី​ជំរៅ​ជា​មូលដ្ឋាន​ដល់​ប្រទេស នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ក្នុង​ពិធី​ប្រារព្វ​ខួប​ទី​២០០​ឆ្នាំ ថ្ងៃ​កំណើត​របស់​ទស្សន​វិទូ​និង​​អ្នក​ទ្រឹស្តី​អាល្លឺម៉ង់ កាល់ ម៉ាក​(Karl Marx)​កាលពី​ថ្ងៃ​សុក្រ​ទី​៤​ឧសភា​។​

​លោក​បាន​កត់សំគាល់ថា សមិទ្ធផល​កន្លងមក​បង្ហាញថា មានតែ​ប្រកាន់ខ្ជាប់​លទ្ធិសង្គមនិយម​ជាមួយ​អត្តចរិត​ចិន​ទេ ទើប​”​យើង​អាច​ធ្វើអោយ​ប្រជាជាតិ​ចិន​ប្រកបដោយ​​ភាព​ស្វាហាប់​និង​ប្រសិទ្ធភាព​”​។​

​ស៊ី ដែល​ក៏​ជា​អគ្គលេខា​បក្ស​នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​កុំម្មុយនីស្ត​ចិន ព្រមទាំង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិម បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងអំឡុង​ថ្លែង​​សុន្ទរកថា​នៅ​សន្និសីទ​មួយ​ដើម្បី​កត់សំគាល់​ខួប​ទី​២០០​ឆ្នាំ​នៃ​ថ្ងៃកំណើត​លោក​កាល់ ម៉ាក កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នៅ មហាសាល​ប្រជាជន​ក្នុង​ក្រុង​ប៉េកាំង​។​

​លោក​ស៊ី​បានបញ្ជាក់​ថា ការបង្កើត​CPC​ត្រូវបាន​ដឹកនាំ​ផ្លូវ​ដោយ​ទ្រឹស្តី​កាល់​ម៉ាក នៅពេល​គណបក្ស​ទទួល​ការខុសត្រូវ​សែន​ធំ​ក្នុងការ​ធ្វើ​យុវ​កម្ម​ប្រជាជាតិ​និង​ដឹកនាំ​ប្រ​​ជា​ជន​បង្កើត​អព្ភូតហេតុ​មនុស្ស​លោក​មួ​យ​។​ម៉ាក​និយម​មិន​ត្រឹមតែ​ផ្លាស់ប្តូរ​ពិភពលោក​យ៉ាងខ្លាំង តែ​ក៏​បាន​ផ្លាស់ប្តូរ​ចិន​យ៉ាង​ជ្រាលជ្រៅ និង​ក្នុងនាម​ជា​អ្នក​មាន​ជំនឿ​និង​​អនុវត្តន៍​លទ្ធិ​ម៉ាក​ម្នាក់ គណបក្ស​CPC​កំពុង​ខិតខំ​ថែរក្សា​និង​អភិវឌ្ឍ​លទ្ធិ​ម៉ាក​។​

​កាល់ ម៉ាក ជា​ទស្សនវិទូ អ្នក​ទ្រឹស្តី​សេដ្ឋកិច្ច ប្រវត្តិសាស្ត្រ នយោបាយ​និង​សង្គមសាស្ត្រ អ្នកកាសែត​និង​សង្គមនិយម​បដិវត្តន៍​អាល្លឺម៉ង់​។​

​ទ្រឹស្តី​របស់​កាល់ ម៉ាក អំពី​សង្គម សេដ្ឋកិច្ច​និង​នយោបាយ ដែល​សរុប​មក​ត្រូវបាន​គេ​ស្គាល់​ថា​” ទ្រឹស្តី​ម៉ាក​” ចែងថា សង្គម​មនុស្ស​អភិវឌ្ឍ​ឆ្លង​តាម​ការតស៊ូ​វណ្ណៈ​។​នៅក្នុង​​មូលធននិយម វា​បង្ហាញ​យ៉ាង​ច្បាស់​ក្នុង​ជម្លោះ​រវាង​វណ្ណៈ​កាន់អំណាច​(​វណ្ណៈ​គហបតី​)​ដែល​ត្រួតត្រា​មធ្យោបាយ​ផលិតកម្ម​និង​វណ្ណៈ​កម្មករ​ដែល​លក់​កម្លាំង​ពលកម្ម​ជា​ថ្នូរ​​នឹង​ប្រាក់​កំរៃ​ឈ្នួល​៕​ដោយ​:​វាសនា​