ស្គាល់​មិត្ត​ល្អ​កាន់តែច្រើន​

154
ចែករម្លែក

អ្នក​រៀបរៀង ៖​កាលពី​ថ្ងៃទី​១៩ ដល់ទី ២១​ខែមករា​ឆ្នាំ ២០២០ ឯកឧត្តម​ស៊ី​ជីន​ភីង​អគ្គលេខា ធិ​ការ​បក្សកុម្មុយនិស្ត​ចិន​ប្រធានាធិបតី​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម បក្សកុម្មុយនិស្ត​ចិន​បាន​អញ្ជើញ​ទៅ​ខេត្ត​យូ​ន​ណាន​ដើម្បី​សួរសុខទុក្ខ​ជាមួយ​កម្មាភិបាល​និង​ប្រជាជន​ជនជាតិ​ផ្សេងៗ​ព្រមទាំង​សម្តែង​នូវ​ក្តី​ជូនពរ​ដ៏​ល្អ​បវរ​ចំពោះ​ប្រជាជន​ទូទាំងប្រទេស​ចិន​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នេះ​។ ៥​ឆ្នាំមុន​ឯកឧត្តម​ធ្លាប់​អញ្ជើញ​មក​ខេត្ត​យូ​ន​ណាន ម្តង​។ ក្នុងអំឡុងពេល​៥ ឆ្នាំ​កន្លង​ទៅនោះ​ខេត្ត​យូ​ន​ណាន​បានកើត​មានការ​ផ្លាស់ប្តូ​រ​ច្រើន​គួរឱ្យ កត់សម្គាល់​។​ការ​សែត​យើងខ្ញុំ​សូម​ចុះផ្សាយ​នូវ​អត្ថបទ​អំពី​ការផ្លាស់ប្តូរ​នៃ​ខេត្ត​យូ​ន​ណាន​ក្នុង​រយៈពេល​៥ ឆ្នាំ​កន្លងទៅ​ដើម្បី​បង្ហាញជូន​លោកអ្នក​អំពី​ការរីកចម្រើន​នៃ​ខេត្ត​យូ​ន​ណាន​។

​ខេត្ត​យូ​ន​ណាន​បាន​បញ្ចេញ​ឧត្តមភាព​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​ជំរុញ​ការតភ្ជាប់​ទៅនឹង​ប្រទេស​ផ្សេងៗ​រួមគ្នា​ពិគ្រោះ​ពិភាក្សា​ស្ថាបនា និង​ចែករំលែក​គ្នា​ដើម្បី​រួមសហការ​គ្នា​និង​រួម​ជោគវាសនា​ជាមួយ​មិត្ត​ល្អ​ដែល​មកពី​បណ្តា​ប្រទេស​នានា​។​

​ខេត្ត​យូ​ន​ណាន​បាន​ខិតខំ​បង្កើន​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​លើ​វិស័យ​ឱសថ​ជីវសាស្ត្រ​ព័ត៌មានវិទ្យា និង​កសិកម្ម​ពិសេស​ជាដើម តាមរយៈ​សាកលវិទ្យាល័យ​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​និង​សហគ្រាស​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​ថ្មី​។​

​នៅ​ឆ្នាំ​២០១៩ ខេត្ត​យូ​ន​ណាន​បានសម្រេច​នូវ​ទំហំ​ពាណិជ្ជកម្ម​ចំនួន​១៦២.៨១០​លាន​យាន់ ប្រាក់​ចិន​ជាមួយ​ប្រទេស​តាម​បណ្តោយ​“​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​” កើនឡើង ១៤,៩% ។ គិត​មកដល់​ចុងឆ្នាំ ២០១៩​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ចិន​(​ខេត្ត​យូ​ន​ណាន​) ដែល​សម្ពោធ ស្លាក​នៅ​ឆ្នាំ​២០១៩ នោះ បានទទួល​សហគ្រាស​ថ្មី​ចំនួន​ជាង​៣.២០០ សហគ្រាស ។ ម្យ៉ាងទៀត​ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង​និង​ពិព័រណ៍​អន្តរជាតិ​សំខាន់ៗ​ផ្សេងៗ​ទៀត​បាន​ក្លាយទៅជា​វេទិកា​អន្តរជាតិ​ដ៏​សំខាន់​ដែលមាន​ការចូលរួម​ពី​សំណាក់​ពាណិជ្ជករ​នៃ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍ ។​

​ខេត្ត​យូ​ន​ណាន​បានរៀបចំ​កម្មវិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ថៃ ឡាវ កម្ពុជា និង​នេ​ប៉ាល់​ជាដើម​ដើម្បី​ជំរុញ​ការតភ្ជាប់​ក្រអៅបេះដូង​រវាង​ប្រជាជន​ចិន និង​បណ្តា​ប្រទេស​នានា ។​មិនតែប៉ុណ្ណោះ​ទេ មាន​ជនជាតិ​ឥណ្ឌា​នេ​ប៉ាល់ វៀតណាម​និង ប្រទេសជិតខាង​ផ្សេងៗ​កាន់តែច្រើន​មក​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​នៅ​ខេត្ត​យូ​ន​ណាន​។ និស្សិត​បរទេស​ប្រមាណ ២​ម៉ឺន​នាក់មក​បន្ត​ការសិក្សា​នៅ​ខេត្ត​យូ​ន​ណាន​។ ការផ្លាស់ប្តូរ​កាន់ តែ​ញឹកញាប់​បាន​បង្កើតជា​ស្ពាន​មួយ​ខ្សែ​សម្រាប់​ជំរុញ​ការស្វែងយល់​គ្នា​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​មេត្រីភាព​ ៕

​ផ្កា​ស្រស់​ខេត្ត​យូ​ន​ណាន​តុបតែង​ស្រុក​ខ្មែរ​ឱ្យ​កាន់​តែមាន​សម្រស់​ស្អាត​។​