ស្ងាត់ៗ​សាឡា​ត់ ស្រី​ឡាង បង្ហាញមុខ​បុរស​ស្និទ្ធស្នាល​ម្នាក់​

191
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្ដែង​ស្រី​មាន​ប្រជាប្រិយភាព​គួរសម​កញ្ញា សាឡា​ត់ ស្រី​ឡាង ដែល​មួយរយៈពេល​ចុងក្រោយ ចាប់តាំងពី​នាង​បែកបាក់​ស្នេហា​មក​នាង​ហាក់បីដូចជា​ស្ងប់ស្ងាត់​ក្នុងវិស័យ​សិល្បៈ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​ចង់ដឹង​ពី​ជីវិត​ឯកជន​នាង​ខ្លាំងណាស់​។​

​កាលពីពេល​ថ្មីៗ​នេះ នាង​បានធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល ក្រោយ​ឃើញ​រូបភាព​ជាច្រើន​សន្លឹក របស់​នាង​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយនឹង​បុរស​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់​លោក​ថា​ជា យុវជន​សំរាម ហើយ​តាមរយៈ​រូបភាព​ទាំងអស់​នោះដែរ អ្នក​ទាំងពីរ​ពិតជា​ផ្អែមល្ហែម​និង​គ្នា ធ្វើ​ឲ្យ​អ្នកគាំទ្រ​គ្រប់គ្នា​គិតថា​ជា​គូស្នេហ៍​ថ្មី​នាង​ហើយ​។​

​មិន​ត្រឹមតែ​ប៉ុន​ណោះ​ថ្មីៗ​នេះ គណនី​អ៊ី​ន​ស្ដារ​ក្រាម​ឈ្មោះ Daravit San បាន​បង្ហោះ​វីដេអូ បង្ហាញ​ពី​រូបភាព​និង​សកម្មភាព​ផ្អែមល្ហែម​ជាច្រើន​របស់​គូស្នេហ៍​ថ្មីៗ​មួយគូ​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ ឃើញ​ហើយ​នាំគ្នា​បញ្ចេញមតិ​អបអរសាទរ​គ្រប់ៗ​គ្នា​។

​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ រស្មី​កម្ពុជា​មិនទាន់​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ដើម្បី​សុំ​ការ បកស្រាយ​បានឡើយ​។

​សូម​រំលឹក​ផងដែរ​ថា កញ្ញា សាឡា​ត់ ស្រី​ឡាង ក៏​ធ្លាប់​ផ្ទុះ​ព័ត៌មាន​មាន​ស្នេហា​លួចលាក់​ជាមួយ ផលិតករ​លោក លៀក លីដា រហូត​បែកធ្លាយ​ជា​រឿង​មួយ​ភ្ញាក់ផ្អើល​ក្នុង​ពិភព​សិល្បៈ​ហើយ​ជា មួយ​គ្នា​អតីត​ប្រពន្ធដើម​លោក លៀក លីដា ក៏​ធ្លាប់ធ្វើ​ការវាយប្រហារ​ហែ​ក​រឿងអាស្រូវ​កញ្ញា សាឡា​ត់ ស្រី​ឡាង បង្ក​ក៏មាន​ប្តឹងផ្តល់​ម្តង​ហើយ​៕ ដោយ បូ​រិ​ន​