ស្ងាត់​ភ្ញៀវ​ពេក​ដោយសារ​កូ​រ៉ូ​ណា ប្រែក្លាយ​សណ្ឋាគារ​ទៅជា​ផ្ទះបន​តុក្កតា​សិច​

240
ចែករម្លែក

ការផ្ទុះ​ករណី​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ បាន​ឆ្លងទៅ​មនុស្ស រហូតដល់ ទៅ​ជាង​មួយ​លាន​នាក់​ទូទាំង​ពិភពលោក និង​បានធ្វើឱ្យ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​។
​ ​
​ខណៈ​ប្រទេស​ជាច្រើន​បានដាក់​ចេញ​វិធានការ​នានា​ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ឆ្លង​ផុត​វិបត្តិ​សាកល​នេះ ស្ត្រី​អ្នកជំនួញ​ម្នាក់​បាន​នឹកឃើញ​វិធី​គួរឱ្យភ្ញាក់ផ្អើល​ដើម្បី​ក្ដាប់​ឱកាស ទាញយក​ប្រយោជន៍​ពី​ស្ថានភាព​ដ៏​អាក្រក់​នេះ​។​
​ ​
​ស្ត្រី​សហគ្រិន​ម្នាក់​ដែលមាន​រហស្សនាម​ថា សឺ​លី (Shirley) នៅ​ហុងកុង​បានប្រែក្លាយ​សណ្ឋាគារ របស់ខ្លួន​ទៅជា​ផ្ទះបន​តុក្កតា​សិច ដើម្បី​បញ្ចៀស​ការ​ក្ស័យធន​ដោយសារ​ស្ងាត់​ភ្ញៀវ​ខ្លាំងពេក ព្រោះតែ កូ​វីដ​-១៩ ដោយ​យក​ថ្លៃ​ពី ១១០ ដុល្លារ​ទៅ ១៥០ ដុល្លារ ថែម​ស្រោមអនាម័យ​ឥត គិតថ្លៃ​។​

​ថ្វីបើ​ក្រុង​ហុងកុង មាន​ករណី​ឆ្លង​វីរុស​នេះ​ត្រឹមតែ​ប្រមាណ ៨៩០ ករណី​ក្ដី​ក៏​ដងផ្លូវ​នានា​ក្នុង​ក្រុង នេះ​ដែល​ធ្លាប់តែ​អ៊ូអរ​ពេញ​ដោយ​ភ្ញៀវទេសចរ ប្រែជា​ស្ងាត់ជ្រងំ​ដូច​ចោរលួច​សេះ នៅពេល ប្រទេស​នានា​ហាម​ពលរដ្ឋ​របស់ខ្លួន​ឱ្យ​ផ្អាក​ធ្វើដំណើរ ពោលគឺ​សម្ងំ​នៅតែ​ក្នុងផ្ទះ​។​
​ ​
​យោងតាម​ប្រភពព័ត៌មាន​ឱ្យដឹងថា សណ្ឋាគារ​រហូតដល់​ទៅជិត ២០០ កន្លែង​នឹងត្រូវ​បិទទ្វារ គ្រាន់តែ​នៅក្នុង​ខែ​នេះ​ដោយសារ​គ្មាន​ភ្ញៀវទេសចរ​៕ ប្រែ​សម្រួលៈ​ខុម​