ស្ដ្រី​អ្នក​រើស​អេតចាយ​មាន​ជំងឺ​ប្រចាំកាយ ឈឺ​ដាច់បាយ ដេកស្លាប់​យ៉ាង​អាណោច​អ​ធ័​ម ក្រោម​ដំបូល​រោង​អ្នកតា​

635
ចែករម្លែក
  • 1.5K
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: ស្ត្រី​អ្នក​រើស​អេតចាយ​ម្នាក់ ខណៈដែល​មាន​ជំងឺ​ប្រចាំកាយ ឈឺ​ដាច់បាយ រហូត​ដេកស្លាប់ នៅ​ខ្ទម​អ្នកតា មាត់​ស្រះ​ទឹក​ព្រទ​ន្លេ ក្រុម​៦ ភូមិ​ថ្មគោល​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​វេលា​ម៉ោង​១២​រំលងអធ្រាត្រ ចូល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ រហូតដល់​ព្រឹក ទើប​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះទៅ​ពិនិត្យមើល​។​

​ជនរងគ្រោះ​ឈ្មោះ លីន ដា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​រើស​អេតចាយ មាន​ប្តី ឈ្មោះ អុល សិត អាយុ​៤៦​ឆ្នាំ មុខរបរ រើស​អេតចាយ ស្នាក់​នៅតាម​ក្រោម​ដើមឈើ ខ្ទម​អ្នកតា ត្រង់ចំណុច​កើតហេតុ ជាច្រើន​ខែ​មកហើយ ។ មាន​ស្រុកកំណើត ភូមិ​ដូង ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គិរី ខេត្តកំពត ។​

​តាម​បុរស​ជា​ប្តី របស់​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា គាត់​២​នាក់​ប្តី​ប្រពន្ធ​រួមជាមួយ​កូនធម៌​៣​នាក់​ទៀត ក្នុង​របរ ដើរ​រើស​អេតចាយ មក​ស្នាក់នៅ ចំណុច​ខាងលើ​ជាង​៣​ខែ​មកហើយ ស្នាក់អាស្រ័យ ជ្រក​ក្រោម​ដើមឈើ ក្រោម​ដំបូល​ខ្ទម​អ្នកតា ស្នាក់អាស្រ័យ ហើយ​គាត់​ក៏មាន​កូនប្រុស ម្នាក់ បួស​ជា​នេន សង្ឃ នៅ​វត្ត​គោក​បញ្ជាន់ ។

​ប្រភព​បន្តទៀតថា ប្រពន្ធ​របស់គាត់​ឈឺ​ច្រើន​ថ្ងៃ​មកហើយ គ្មាន​លុយ​ទិញ​ថ្នាំ​ព្យាបាល គ្មាន​លទ្ធភាព​នាំយកទៅ​ពេទ្យ ហើយ​ចំនួន​៤​ថ្ងៃ​ហើយ ជម្ងឺ​កាន់តែ​ធ្ងន់ ដាច់បាយ នៅ​ល្ងាច​ថ្ងៃទី​២៤ ខែកុម្ភៈ បន្ទាប់ពី​ស្ថានភាព​ជម្ងឺ​កាន់តែ​ដាប ក្រោយ​បញ្ចុក​បប​រួច ឲ្យ​លេបថ្នាំ​ប៉ា​រ៉ា មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ដួលសន្លប់ ក្រោម​ដើមឈើ​ក្បែរ​នោះ ប្តី និង​កូនធម៌ នាំគ្នា​សែង​យកមក​ដាក់ ក្រោម​ដំបូល​ខ្ទម​អ្នកតា រហូតដល់​ម៉ោង​១២​អធ្រាត្រ ចូល​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់ ហើយក៏​មិនបាន​រាយការណ៍​ទៅណា​ដែរ ដោយ​យប់​ជ្រៅ​ទៅហើយ នៅ​ដេក​ឱប​សព រហូតដល់​ព្រឹក ថ្ងៃទី​២៥ ទើប​ពលរដ្ឋ​ឃើញ រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះទៅ​ពិនិត្យមើល​។​

​សាកសព​ត្រូវបាន​សមត្ថកិច្ច​ចុះទៅពិនិត្យ កោសល្យវិច័យ​ឃើញថា ស្លាប់​ដោយសារ​គាំងបេះដូង រួច​ប្រគល់​ឲ្យ ក្រុមគ្រួសារ រួមជាមួយ​អាជ្ញាធរ ជួយ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​វត្ត​គោក​បញ្ជាន់ តាម​ប្រពៃណី​៕ ល​