ស្ត្រីហូឡង់អាយុ១០៧ឆ្នាំក្លាយជាមនុស្សចាស់បំផុតលើពិភពលោកជាសះស្បើយពីកូវីដ១៩

146
ចែករម្លែក

លោកយាយហូឡង់អាយុ ១០៧ ឆ្នាំបានជាសះស្បើយពីជំងឺកូវីដ១៩ ដែលប្រហែលក្លាយជាអ្នកនៅរស់ចាស់បំផុតពីជំងឺរាតត្បាតមួយនេះនៅលើពីភពលោក។

កាសែតហូឡង់ AD រាយការណ៍ថា លោកយាយ ខ័រណេលីយ៉ា រ៉ាស់ បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី១៧មីនា គឺមួយថ្ងៃគត់ក្រោយគាត់ឈានចូលអាយុ ៧០ ឆ្នាំ បន្ទាប់ពីបានចូលស្តាប់ធម៌នៅវិហារជាមួយអ្នកដទៃទៀតមកពីមណ្ឌលមនុស្សចាស់នៅកោះហ្គោរីអូវើផ្លេកគី នៅភាគនិរតីប្រទេស។

លោកយាយនិងអ្នកផ្សេងទៀត៤០នាក់នៅវិហារបានតេស្តវិជ្ជមានកូវីដ១៩។

មនុស្ស១២នាក់ក្នុងចំណោមនោះបានស្លាប់អស់ហើយ ប៉ុន្តែលោកយាយត្រូវបានក្រុមគ្រូពេទ្យប្រាប់កាលពីថ្ងៃចន្ទថាបានយកឈ្នះលើជំងឺនេះបានជោគជ័យ។

ក្មួយស្រីរបស់លោកយាយ ឈ្មោះ ម៉ាអៃគី ដេ គ្រូត បានប្រាប់កាសែតហូឡង់ដដែលថា “យើងមិនរំពឹងគាត់នៅរស់ទេ។ លោកយាយមិនបានលេបថ្នាំសូម្បីមួយគ្រាប់ នៅតែអាចដើរបាន និង លត់ជង្គង់បួសសួងព្រះរាល់យប់។ បើមើលសភាពបែបនេះ លោកយាយនឹងអាចបន្តធ្វើបែបនេះបានជាដរាប”៕ ដោយ៖ កញ្ញាដាលីស

លោកយាយ ខ័រណេលីយ៉ា រ៉ាស់ ក្លាយជាមនុស្សចាស់បំផុតលើពិភពលោក ជាសះស្បើយពីកូវីដ១៩