ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទាប់​ជួល​នៅ​ខណ្ឌដង្កោ​

595
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១​ស្ថិតក្នុង​ភូមិ​ម័ល​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​កាលពី​រសៀល​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០១៩ ។​

​ស្ត្រី​រងគ្រោះ​ត្រូវបាន​អ្នកជិតខាង​ស្គាល់ឈ្មោះ​យាយ​ម៉ៅ​អាយុ​ជាង​៥០​ឆ្នាំ​មុខរប​បលក់​គ្រឿង​កាឡៃ មុខ​រោងចក្រ ស្នាក់នៅ​បន្ទាប់​ជួល ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅឯ កម្ពុជា​ក្រោម ។​ក្រោយមក​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យវិច័យ​មក​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ ។ បន្ទាប់​ក្រោយមក ខាង​ជំនាញ​កោសល្យវិច័យ​បាន​ពិនិត្យឃើញ​និង​សនិដ្ឋានថា​ស្ត្រី​រងគ្រោះ​ពិតជា​ខ្យល់គរ​ស្លាប់​ដោយ​ខ្លួនឯង​ពិតមែន ៕S/​