ស្ថានទូត​កម្ពុជា​នៅ​កូរ៉េ​ផ្តល់​ម៉ាស់​និង​ទឹក​អាកុល​លាងដៃ​ផ្ញើ​ពលរដ្ឋ​ខ្មែរ​ដើម្បី​បង្ការ​ការរីក​រាលដាល​កូ​វីដ​១៩

150
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​បាន​យកចិត្តទុកដាក់​ចំពោះ​ពលករ​និង​អ្នកស្នាក់នៅ​រៀនសូត្រ​នៅ​ប្រទេស​កូរ៉េ​ដោយ​ទូត​កម្ពុជា​តែង​បាន​ផ្ដល់នូវ​អាកុល​លាងដៃ​និង​ម៉ាក់​ជូនទៅ​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ជា​បន្តបន្ទាប់​។​នៅ​ថ្ងៃទី​២៨​មីនាឆ្នាំ​២០២០​នេះ​ក្រុមការងារ​ពិសេស​និង​ចំពោះ​កិច្ច​របស់​ស្ថានទូត​កម្ពុជា​បាន​បញ្ចេញ​ម៉ាស់​និង​ទឹក​អាកុល​លាងដៃ​មួយចំនួន​ផ្ញើជូន​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ដែល​បានកំណត់​គោលដៅ​អាទិភាព​រួចហើយ​។​

មន្ត្រី​នៃ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​បានឱ្យដឹងថា​ក្រុមការងារ​ពិសេស​និង​ចំពោះ​កិច្ច​របស់​ស្ថានទូត​កម្ពុជា​ក្នុងថ្ងៃនេះ​បាន​បញ្ចេញ​ម៉ាស់​ប្រមាណ​១.៦០០​និង​ទឹក​អាកុល​លាងដៃ​ប្រមាណ​១.០០០​ដប​។​ក្នុងដំណាក់កាល​ទី​៣​ផ្ញើជូន​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ដែល​បានកំណត់​គោលដៅ​អាទិភាព​។​
​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា​៖​សម្រាប់​បងប្អូន​ដែល​បានស្នើ​សុំ​ហើយ​យើងខ្ញុំ​កត់ត្រា​ទុក​រៀបចំ​ផ្ញើជូន​ក្នុង​សប្តាហ៍​ក្រោយនេះ​ទៀត​៕S/​