ស្ថានីយ៍ទូរទស្សន៍​ទាំងអស់ ត្រូវបាន​អនុញ្ញាត ឲ្យ​បើក​ការប្រកួត ប្រដាល់​ឡើងវិញ​

168
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បានអនុញ្ញាត​ឲ្យ​គ្រប់ ស្ថានីយ៍ទូរទស្សន៍​ទាំងអស់ បើក​ការប្រកួត​ប្រដាល់ ឡើងវិញ​ហើយ តែ​ជាការ​ប្រកួត​បិទទ្វារ ដោយ​មិនឲ្យ​មាន អ្នក​ចូល​ទស្សនា​ឡើយ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​ស៊ី​ញ៉េ​លើ​សេច ក្ដីជូនដំណឹង ស្ដីពី​ការអនុញ្ញាត ឲ្យ​បណ្ដា​គ្រប់​ស្ថានីយ៍ទូរទស្សន៍ទាំងអស់ បើក​ការប្រកួត​ប្រដាល់​ឡើងវិញ ចាប់ពី​ពេល​ផ្សាយដំណឹង នេះ​តទៅ ។ នេះ​ជាការ​អនុញ្ញាត ឲ្យ​បើក​ការប្រកួត ដោយមាន​បម្រាម​ខ្លះៗ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង មេរោគ​ផ្លូវដង្ហើម​កូ​វីដ ១៩ ។ នៅក្នុង​បម្រាម នៃ​លិខិតអនុញ្ញាត​នោះ គឺ​អនុញ្ញាត​ឲ្យ​ប្រកួត ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​បាន តែ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់តាម​គោលការណ៍​ណែនាំ របស់​ក្រសួងសុខាភិបាល ចំពោះ​ការថែទាំ​អនាម័យ ក្នុងពេល​ប្រកួត ។ រាល់​ការប្រកួត មិនត្រូវ​អនុញ្ញាត ឲ្យ​ទស្សនិកជន ចូល​ទស្សនាដោយផ្ទាល់​ឡើយ គឺ​មានតែ​គណៈ កម្មការ កីឡាករ និង​អ្នក​ចាំបាច់ តែប៉ុណ្ណោះ ។​

ទិដ្ឋភាព​ប្រកួត កន្លងមក​

ការផ្អាក​ការប្រកួត កន្លងមកនេះ កីឡាករ ភាគច្រើន បាន​វិលត្រឡប់ ទៅ​ស្រុកកំណើត​វិញ ដើម្បី​ប្រកបមុខរបរ​ផ្សេងៗ ចិញ្ចឹមជីវិត ហើយ​ពេលនេះ ដំណឹង​នៃការបើក​សង្វៀន ប្រកួត​ឡើងវិញ​នោះ គណៈកម្មការ អាជ្ញាកណ្ដាល ភាគច្រើន រីករាយ​ចិត្ត​យ៉ាងខ្លាំង ព្រោះ​ពួកគាត់ មិន​ត្រឹមតែ​វេទនា លុយ​ចាយវាយប្រចាំថ្ងៃ​ប៉ុណ្ណោះ​ទេ តែ​នៅ​ពិបាក​លុយ​បង់​តុងទីន ប្រចាំ​សប្ដាហ៍​ទៀតផង ៕v