ស្នងការខេត្តបិទវគ្គ បំប៉នសមត្ថ ភាព មន្ត្រីនគរបាលចរាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ចប់វគ្គរយះពេល៥ថ្ងៃ

75
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅព្រឹកថ្ងៃ៦ខែមេសាឆ្មាំ២០២០ នាសាលប្រជុំនៃស្នងការនគរបាលខេត្ត លោក ឧត្តមសេនីយ៍ទោ អ៊ុ ច សុខុនស្នងការននគរបាលខេត្តបាត់ដំបងតំណាង នាយ ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល ជាតិ បានអញ្ជើញ ជា អធិបតីភាព ក្នុង ពិធី បិទ វគ្គ បំប៉ន សមត្ថភាព មន្ត្រី នគរបាល ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ដែលបាន បញ្ចប់ វគ្គ សិក្សារយៈពេល៥ ថ្ងៃ នៅ ស្នងការដ្ឋាន នគរបាល ខេត្តបាត់
ដំបងនិង ប្រគល់ លិខិតបញ្ជាក់ ការ សិក្សា ដល់ សិក្ខាកាម ចំនួន ៧២ នាក់ ស្រី ២ នាក់។

ចូលរួម ក្នុងពិធីនេះមានលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការ រង អនុប្រធាន ផែន នាយការិយាល័យ នាយ រង ការិយាល័យ សរុប ចំនួន ១០៥ នាក់ ស្រី ៤ នាក់ ។ ក្នុងឱកាសនោះលោកស្នងការខេត្តបាន សង្កត់ធ្ងន់ លើ បញ្ហា វិន័យ របស់ នគរបាល ចរាចរណ៍ ផ្លូវគោក ពេល អនុវត្ត ច្បាប់ ត្រូវ រក្សា នូវ វិជ្ជាជីវះ ក្រមសីលធម៌ ទន់ភ្លន់ តែ ម៉ឺងម៉ាត់ ។

ជាចុងក្រោយលោកស្នងការបាន ណែនាំ ឲ្យ មន្ត្រី ទាំងអស់ ត្រូវ ថែរក្សា សុខភាព អនាម័យ ឲ្យ ផុត ពី ជំងឺ (COVID-19) ដោយវាស់កម្តៅមុនចូលប្រជុំនិង ជូនពរ ក្នុង ឱកាស បុណ្យចូលឆ្នាំ ថ្មី ប្រពៃណី ជាតិខ្មែរ នា ពេល ខាង មុខ សូម ជូ ប តែ សេចក្តីសុខ សេចក្តីចម្រើន តរៀងទៅក្នុងក្រុមគ្រួសារ៕/B