ស្នងការ​ខេត្តពោធិ៍សាត់​ជម្រុញ​ភាគី​ថៃ​ព​ន្លឿ​ន​នីតិវិធី​ក្នុង​ការបើក​ច្រក​លេខ​៥៦​ថ្មដា​ឱ្យបាន​ឆាប់​

611
ចែករម្លែក

​ដោយ​៖​ពស​/​ពោធិ៍សាត់​៖​ភាគី​កម្ពុជា​បាន​ជម្រុញ​ភាគី​ថៃ​ជួយ​ព​ន្លឿ​ន​នីតិវិធី​ក្នុង​ការបើក​ច្រក​ផ្លូវ​៥៦​ឱ្យបាន​ឆាប់​ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

​ការស្នើសុំ​នេះ​គឺធ្វើឡើង​នៅក្នុង​កិច្ច​ជំនួប​របស់​ក្រុម​ប្រតិភូ​ថៃ​ដឹកនាំ​ដោយ​ឧ​ត្ត​មនា​វី​ត្រី​សា​យ៉ាន់​អៃ​យ​:​រ៉ា​រ៉ាត់​នាយសេនាធិការ​បញ្ជាការ​ដ្ឋា​ន​ការពារ​ព្រំដែន​ច័ន្ទបូរី​ត្រាត​។​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សារុន​ចាន់​ធី​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​ក្នុង​សប្តាហ៍​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ។​

​លោក​ឧ​ត្ត​មនា​វី​ត្រី​សា​យ៉ាន់​អៃ​យ​:​រ៉ា​រ៉ាត់​បាន​ជម្រាប​ថា​គោលបំណង​ដែល​លោក​បាន​ដឹកនាំ​ប្រតិភូ​សុំចូល​ជួប​សំដែង​ការគួរសម​នាពេលនេះ​គឺ​ដើម្បី​ពង្រឹង​ចំណង​មេត្រីភាព​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តពោធិ៍សាត់​(​ប្រទេស​កម្ពុជា​)​និង​ខេត្ត​ច័ន្ទបូរី​-​ខេត្ត​ត្រាត​(​ប្រទេស​ថៃ​)​។​

លើ​កិច្ចប្រតិបត្តិការ​បង្ក្រាប បទល្មើស​គ្រឿងញៀន ការ​ឆ្លងដែន​ខុសច្បាប់​និង​ព​ង្រឹ​ក​កិច្ចសហប្រតិបត្តិការ ការពារ​ខ្សែបន្ទាត់​ព្រំដែន​រួមគ្នា ឲ្យ​បានល្អ​ប្រសើរ និង​បាន​សំណូមពរ​សូម​ឲ្យ​ភាគី​កម្ពុជា​ជួយ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ខ្មែរ​បាន​យល់ដឹង​អំពី​ច្បាប់​នៅ​ប្រទេស​ថៃ​ផងដែរ​។​

​លោក​ឧ​ត្ត​មនា​វី​ត្រី​សា​យ៉ាន់​អៃ​យ​:​រ៉ា​រ៉ាត់​ក៏បាន​សន្យា​ផងដែរ​ថា​ភាគី​ថៃ​និង​ខិតខំ​ជួយ​ការពារ​ពលរដ្ឋ​ខ្មែរ​ដែល​ចូលទៅ​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​ដោយ​ស្របច្បាប់​ផងដែរ​។​ស្វាគមន៍​ចំពោះ​ដំណើរ​បំពេញ​ទស្សន​:​កិច្ច​របស់​ក្រុម​ប្រតិភូ​ថៃ​ក្នុងឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សារុន​ចាន់​ធី​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​។

​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ម៉ៅ​ធនិន​អភិបាលខេត្ត​បាន​សម្តែង​នូវ​ភាពកក់ក្តៅ​ដែល​កន្លងមក​ថ្នាក់​ដឹក​ខេត្ត​និង​កងកម្លាំង​ខាង​ភាគី​កម្ពុជា​តែងមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​ក្នង​ការពារ​ខ្សែបន្ទាត់​ព្រំដែន​និង​ការទប់ស្កាត់​បង្ក្រាប​នានា​។​

​លោកស្នងការ​មានប្រសាសន៍ថា​និង​ខិតខំ​បន្ត​ពង្រឹង​និង​រិត​ចំណង​មេត្រីភាព​នេះ​ឲ្យ​កាន់តែ​ជិតស្និត​និង​មាន​ភាពជឿជាក់​គ្នា​ទៅវិញទៅមក​ក្នុងនាម​បង​ប្អួ​ន​ដែលជា​ប្រទេស​ជាប់​ភូមិ​ផង​របង​ជាមួយនិង​មាន​អរិយធម៌​វប្ប​ធ​ម៍​ស្រដៀង​គ្នា​។​ជាមួយគ្នានេះ​លោកស្នងការ​ក៏​សំណូមពរ​ខាង​ភាគី​ថៃ​សូម​រក្សា​ចំណងមិត្តភាព​ដ៍​ល្អ​នេះ​ឲ្យ​បានជា​និច្ច​និរន្ត​។​

​នៅក្នុង​ឱកាស​នោះ​លោកស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​ក៍បាន​សំណួ​ម​ពរ​ថ្នាក់​ដឺ​ក​នាំ​ប្រតិភូ​ថៃ​សូមជួយ​បង្កើន​ថ្ងៃ​ចេញចូល​តាម​ច្រក​លេខ​៥៦​និង​ជួយ​ព​ន្លឿ​ន​នីតិវិធី​ក្នុង​ការបើក​ច្រក​លេខ​៥៦​ថ្មដា​នេះ​ឲ្យ​បាន​ឆាប់រហ័ស​ផងដែរ​។​

ដើម្បី​ស​ម្រូ​ល​ក្នុងការ​ដោះដូរ​ទំនិញ​កសិផល​គ្នា​ទៅវិញទៅមក​នៃ​ប្រជាជន​ប្រទេស​ទាំងពីរ​។​ចំពោះ​បញ្ហា​នេះ​ខាង​ភាគី​ថៃ​បាន​សន្យាថា​និង​ខិតខំ​នាំយក​សំណួ​ម​ពរ​ទាំងនោះ​ទៅ​ជំរាប​ថ្នាក់ដឹកនាំ​របស់ខ្លួន​ដើម្បី​ឆ្លើយតប​នៅពេល​ក្រោយ​៕S/