ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បិទ​សន្និបាត​ប្រចាំឆ្នាំ​២០១៧​និង​លើក​ទិសដៅ​ឆ្នាំ​២០១៨

1143
ចែករម្លែក

​ដោយៈគូលែន/ឧ​ត្ត​រ​មាន​ជ័​យៈ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រារព្វ​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​២០១៨​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​កាល​ពីព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨នៅ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ការចួលរួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ​ក្រសួងមហាផ្ទៃ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បិទ​សន្និបាត​ប្រចាំឆ្នាំ​២០១៧​និង​លើក​ទិសដៅ​ឆ្នាំ​២០១៨

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានលើកឡើង​ក្នុង​របាយការណ៍​អំពី​សន្តិសុខ​សង្គម​ឆ្នាំ​២០១៧ និង​បន្ត​អនុវត្ត​ទិសដៅ​សន្តិសុខ​សង្គម​នៅ​ឆ្នាំ​២០១៨ អោយមាន​ប្រសិទ្ធភាព​ធ្វើយ៉ាង​ណា អោយកម្លាំង​នគរបាល​របស់​ខេត្ត​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក៏បាន​លើកឡើង​ផងដែរ​អំពី​សភាព​ការ​ទូទៅ​នៅ​ឆ្នាំ​២០១៧ ដែល​ស្នងការដ្ឋាន​នគរ​បាល​​ខេត្ត​អនុវត្តបាន ជាពិសេស​មិន​អោយមាន​អំពើរ​ហឹ​ង្សា​នៅក្នុង​រង្វង់​ប្រតិបត្តិការ​របស់ខ្លួន ធ្វើយ៉ាងណា​អោយ​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ជាតិ អន្តរជាតិ កាន់​តែមាន​ជំនឿ​ចិត្ត​។​
នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ​តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​កោតសរសើរ​និង​លើកទឹកចិត្ត​យ៉ាង​ធំធេង​ចំពោះ​នគរបាល​ខេត្ត​ឧ​ឧ​ត្ត​រ​មានជ័យ ក្នុង​ការងារ​អនុវត្ត​នៅ​ការការពារ​សន្តិសុខ សុវត្ថិភាព​ទូទៅ​ជូន​ប្រជាជន​។​
ក្នុងពិធីនេះនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ ក៏បាន​លើកឡើង​ផងដែរ ដែល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានធ្វើអោយ​ប្រសើរឡើង​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ ជាពិសេស​ធ្វើ​តំបន់​ព្រំដែន​មិនមាន​អ្វី​កើតឡើង ដើម្បីឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​មាន​ឪ​កាស​គ្រប់គ្រាន់​ក្នុង​ការរក​ទទួលទាន បាន​យ៉ាង​មាន​សន្តិសុខ សុវត្ថិភាព​៕

ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បិទ​សន្និបាត​ប្រចាំឆ្នាំ​២០១៧​និង​លើក​ទិសដៅ​ឆ្នាំ​២០១៨