ស្នងការនគរបាលខេត្ត: ពិតជាមានករណីចិន-ខ្មែរ បាញ់គ្នានៅកោះរ៉ុង

868
ចែករម្លែក

ដោយ: ឫទ្ធិស័ក្តិ/ភ្នំពេញៈ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់រស្មីកម្ពុជា កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ថា ពិតជាមានករណីជនជាតិចិន បាញ់គ្នាជាជនជាតិខ្មែរ នៅកោះរ៉ុង ពិតប្រាកដមែន។ ប៉ុន្តែមន្ត្រីរូបនោះ មិនបានបញ្ជាក់អំពីព័ត៍មានលម្អិតអំពីព្រឹត្តិការណ៍នេះទេ។

នៅលើបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះផ្សព្វផ្សាយព័ត៍មានចិន និងខ្មែរ បាញ់គ្នានៅលើកោះរ៉ុងហើយរឿងនេះ ពាក់ព័ន្ធជាមួយកូនមន្ត្រីជាន់ខ្ពស់ម្នាក់ នៃកងទ័ពជើងទឹក។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ

លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់រស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី២០ ខែឧសភា ថា ” រឿងនេះ វាមានកើតមែន ហើយយើងកំពុងតែចំណាត់ការរឿងនេះបញ្ជូនដល់តុលាការហើយ។ ហើយម្ខាងទៀតកំពុងរត់គេចខ្លួន យើងកំពុងសុំដីកាចាប់ខ្លួន”៕ ព័ត៍មានលម្អិតនិងជម្រាបជូនបន្ត៕សរន